បើទឹកដោះម្តាយសម្បូរអាហារូបត្ថម្ភ ហេតុអ្វីទារកអាយុ៦ខែចាំបាច់ត្រូវញ៉ាំអាហារបន្ថែម?

0
1

មនុស្សមួយចំនួននៅតែជឿថា ទារកដែលមានអាយុលើ៦ខែ នៅតែទទួលបានអាហារូបត្ថម្ភពីទឹកដោះម្តាយបានគ្រប់គ្រាន់ ហើយចង់ឲ្យពួកគេបៅទឹកដោះតែមួយមុខរហូតដល់ធំ។

ទោះជាយ៉ាងណាការយល់បែនេះ គឺខុសហើយ ដោយសារតែនៅពេលទារកមានទម្ងន់ ៣គីឡូក្រាម បរិមាណថាមពលដែលពួកគេត្រូវការក្នុងមួយថ្ងៃគឺ ៣០០កាឡូរី។ បន្ទាប់មកនៅពេលទារកមានអាយុ ៣ទៅ ៦ខែ ពួកគេត្រូវការថាមពល ៦០០កាឡូរីក្នុងមួយថ្ងៃ។ តម្រូវការថាមពលទារកកើនឡើងទៅតាមទម្ងន់របស់ពួកគេ។ ហេតុនេះ ទារកត្រូវការថាមពលពីអាហារផ្សេងៗបន្ថែម ទើបអាចបំពេញតម្រូវការឲ្យបានគ្រប់គ្រាន់។

គ្មានទារកណាអាចបៅដោះម្តាយតែមួយមុខគត់ជារៀងរហូតនោះទេ ព្រោះទឹកដោះម្តាយមានកម្រិត។ នោះហើយជាហេតុផលដែលអ្នកជំនាញណែនាំឲ្យទារកអាយុ៦ខែឡើងទទួលទានអាហារបន្ថែម ហើយនេះក៏ជាពេលវេលាដែលប្រព័ន្ធរំលាយអាហាររបស់ទារកអាចរៀនរំលាយអាហារទន់បានផងដែរ។

មានការផ្តល់អនុសាសន៍មួយចំនួនលើកឡើងថា ប្រសិនបើទារកអាយុ៤ខែ បៅទឹកដោះមិនឡើងទម្ងន់ អាចចាប់ផ្តើមទទួលទានអាហារបន្ថែមបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here