ទាំងនេះជាអាហារបំប៉នល្អលេខ១ សម្រាប់ក្មេងទើបនឹងចេះដើរតេះតះ

0
1

កុមារទើបនឹងចេះដើរតេះតះមានតម្រូវការអាហារូបត្ថម្ភ មិនដូចមនុស្សនោះទេ។ ដើម្បីជំរុញឲ្យមានការលូតលាស់ល្អបំផុត ពួកគេគួរតែទទួលទានអាហារបំប៉នដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន និងជាតិរ៉ែ។

អាហារូបត្ថម្ភដើរតួនាទីសំខាន់បំផុតក្នុងការអភិវឌ្ឍន៍រាងកាយ និងខួរក្បាលទារក ដូច្នេះក្មេងដែលទើបនឹងចេះដើរតេះតះ គួរតែទទួលទានអាហារទាំងនេះ។

ស៊ុត៖ ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន ហើយវាជាងអាហារមួយក្នុងចំណោមអាហារមានផ្ទុកវីតាមីនD ដែលអាចជួយឲ្យរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ការញ៉ាំស៊ុត សម្រាប់អាហារពេលព្រឹក អាចជួយឲ្យក្មេងមានអារម្មណ៍ឆ្អែតបានយូរ ហេតុនេះពួកគេទទួលទានជាប្រចាំ។

ទឹកដោះគោ៖ ទឹកដោះគោអាចផ្តល់បរិមាណដ៏ច្រើននូវប្រូតេអ៊ីន និងកាល់ស្យូម ដែលកុមារត្រូវការជាចាំបាច់។ ព្រោះវាអាចជួយបង្កើតជាលិកាខួរក្បាល ធ្វើឲ្យឆ្អឹងរឹងមាំ និងធ្មេញមានភាពរឹងមាំល្អ។

ត្រីសាម៉ុន៖ ត្រីមួយប្រភេទនេះមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានសមត្ថភាពជួយឲ្យបេះដូងមានសុខភាពល្អ និងជំរុញដល់ការលូតលាស់នៃខួរក្បាល។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងមានផ្ទុកប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាស់សម្រាប់ការលូតលាស់របស់ក្មេង។

គ្រប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិទាំងអស់មានផ្ទុកជាតិខ្លាញ់មានសុខភាពល្អ ដែលក្មេងទើបនឹងចេះដើរតេះតះត្រូវសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះវាអាចផ្តល់ថាមពលដ៏អស្ចារ្យសម្រាប់កុមារ និងធ្វើឲ្យបេះដូងមានសុខភាពល្អផងដែរ។

ម្សៅអាវ័ន(oatmeal)៖ ម្សៅធញ្ញជាតិមួយប្រភេទនេះអាចជួយឲ្យក្មេងមានការផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការផ្សេង។ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃ អាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងផ្តល់ថាមពលច្រើនដល់ក្មេង។

អាហារទាំងនេះមិនត្រឹមតែល្អសម្រាប់ក្មេងទើបឹងចេះដើរតេះតះប៉ុណ្ណោះទេ តាមពិតវាក៏ល្អសម្រាប់កុមារដែលមានអាយុពីរទៅបីឆ្នាំដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here