ការវិវឌ្ឍរបស់ទារកពី១ខែ ដល់១ឆ្នាំ ដែលប៉ាម៉ាក់ៗគួរដឹង

0
13

នៅពេលទារកចាប់កំណើតមកភ្លាម វាអាចជាពេលវេលាដ៏រំភើបបំផុតសម្រាប់ប៉ាម៉ាក់ទាំងឡាយ។ ប៉ុន្តែប៉ាម៉ាក់ត្រូវរងចាំពេលវេលាយូរអង្វែងទៀត ដើម្បីមើលការអភិវឌ្ឍរបស់កូន ជាពិសេស៥ដំណាក់កាលនេះទារកត្រូវតែឆ្លងកាត់។

១.អំឡុងពេល១ដល់២ខែ​ ទារកចេះបញ្ចេញស្នាមញញឹមដ៏គួរឲ្យស្រឡាញ់

ស្នាមញញឹមរបស់កូនច្រើនតែកើតឡើងនៅក្នុងអំឡុងខែទី១និងទី២ នៅពេលដែលពួកគេលឺសំលេងដែលធ្លាប់ស្គាល់។ វាគឺជាការអភិវឌ្ឍដែលកើតឡើងពីការកន្ត្រាក់នៃសាច់ដុំមុខ ឬការរមួលសាច់ដុំ ដើម្បីបង្ហាញពីអារម្មណ៍រីករាយ។

២.អំឡុងពេល៣ទៅ៤ខែ ទារកចេះក្រឡាប់

នៅពេលកូនរបស់អ្នកមានអាយុចាប់ពី៣ទៅ៤ខែ នឹងចេះក្រឡាប់ ផ្អៀងខ្លួន ឬរំកិលទីតាំងដោយខ្លួនឯងបាន។ ការរំកិលទីតាំងនេះ ក៏ព្រោះតែពួកគេចង់ឃើញអ្វីដដែលប្លែកៗតាមចិត្តដែលបញ្ជារ។

៣.អំឡុងពេល៥ទៅ៦ខែ ដៃនិងជើងទារកអាចធ្វើការរួមគ្នា

អាយុ៥ខែ ទារកអាចរៀនសម្របសម្រួលដៃ និងជើងពួកគេឲ្យធ្វើការរួមគ្នាបាន។ ហើយអាយុចាប់ពី៦ខែទៅ ពួកគេនឹងប្រើដៃជើងនេះដើម្បីរុញផ្លាស់ប្តូរទីទៅមុខ(លូន)។ ការអភិវឌ្ឍរបស់ពួកគេនឹងបន្តកាន់តែប្រសើរឡើងនៅខែទី៧ទៅទី៨។

៤.អំឡុងពេល១០ខែ ទារកអាចឈរបាន

មុនពេលកូនរបស់អ្នកដើរបាន គឺត្រូវរៀនក្រោកឈរជាមុនសិន។ ដំបូងវាមិនទាន់មានតុល្យភាពទេ ប៉ុន្តែយូរៗទៅពួកគេនឹងអាចឈរដោយខ្លួនឯង ដោយមិនត្រូវការជំនួយឡើយ។

៥.អំឡុងពេលអាយុ១ឆ្នាំ ទារកអាចចាប់ផ្តើមនិយាយពាក្យដំបូង

ទារកនឹងចាប់ផ្តើមលេងទឹកមាត់ រហូតទាល់តែអ្នកលឺសំលេង។ ក្រោយមកពួកគេនឹងចាប់ផ្តើមនិយាយចេញមកជាពាក្យដំបូងថា ប៉ា ម៉ាក់ ឬពាក្យដែលគេធ្លាប់លឺញឹកញាប់បំផុត។

ជាការពិតណាស់ ការអភិវឌ្ឍមួយដំណាក់កាលទៅមួយដំណាក់កាល ធ្វើឲ្យប៉ាម៉ាកមានភាពសប្បាយរីករាយ និងមានសុភមង្គលបំផុត។ ព្រោះការអភិវឌ្ឍ ជាការបង្ហាញថាទារកពិតជាមានសុខភាពល្អ និងមានការលូតលាស់បានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here