ចង់​ឲ្យ​កូន​កើតមក​មាន​ស្បែ​កស ហើយ​ថ្លោះ កុំ​ភ្លេច​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​នៅ​ខែ​ចុងក្រោយ

0
1

ការទទួល​ទាន​របប​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ គ្រប់​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ​ក្រៅពី​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​ឆ្លាត​លើសគេ ឪពុកម្តាយ​ភាគច្រើន​តែងតែ​ចង់​ឲ្យ​កូន​របស់ខ្លួន​មាន​ស្បែក​ស​ស្អាត និង​ថ្លោះ ថែមទៀត។ តើ​ធ្វើ​ដូច​ម្តេចទៅ ដើម្បី​សម្រេច​បំណង​មួយ​នេះ? បើ​យោងតាម​អ្នកជំនាញ​បាន​និយាយថា ប្រសិនបើ​អ្នក​ម្តាយ​ព្យាយាម​ទទួលទាន​ផ្លែឈើ​ធម្មជាតិ​មួយចំនួន ជាពិសេស​នៅ​ខែ​ចុងក្រោយ ទារក​នឹងមាន​ស្បែក​ស​ស្អាត ហើយ​ថ្លោះ ថែមទៀត។

ក្រូច

គ្រប់​ប្រភេទ​នៃ​ផ្លែក្រូច​ដូចជា ក្រូច​ពោ​សា​ធិ៍ ក្រូចឃ្វិច ក្រូចថ្លុង ក្រូចឆ្មារ… ជា​ផ្លែឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​នៅ​ត្រីមាស​ចុងក្រោយ។ ព្រោះ​ផ្លែឈើ​ទាំងនេះ សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាចជួយ​ស្រូប​យកជាតិ​ដែក កាល់ស្យូម ជំរុញ​ឲ្យ​ទារក​លូតលាស់​បានល្អ និង​ការពារ​បញ្ហា​កើត​មិន​គ្រប់​ខែ។

ចេក

ចេក ជា​ផ្លែឈើ​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់ ដែល​អាចជួយ​សម្រួល​ដ​ល់​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​បញ្ហា​ទល់លាមក។ លើសពីនេះ វា​ក៏មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម ដែល​អាចជួយ​រក្សា​ស្ថិរភាព​សម្ពាធ​ឈាម ផ្តល់​សារធាតុចិញ្ចឹម និង​អុកស៊ីសែន ទៅកាន់​ទារក​បាន​យ៉ាង​ល្អ។

ល្ហុង

ល្ហុង ក៏​ជា​ផ្លែឈើ​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដូច​ផ្លែ​ចេក ដែរ ប៉ុន្តែ​ល្ហុង​មាន​ផ្ទុក​វីតាមីន A វីតាមីន C ជាតិ​ដែក និង​កាល់ស្យូម ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​ទារក​ត្រូវការ​បំផុត​ក្នុង​ខែ​ចុងក្រោយ។

ទឹកដូង

ទឹកដូង មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់រូប​នា​រដូវក្តៅ​នោះទេ សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏​ត្រូវការ​ដូចគ្នា​ដែរ។ ការ​ទទួលទាន​ទឹកដូង បាន​ទៀងទាត់ អាចជួយ​ឲ្យ​រាងកាយ​ទារក​លូតលាស់​បានល្អ និង​ធ្វើ​ឲ្យ​មាន​ស្បែក​ស្អាត​ពី​កំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here