ទារក ២២ សប្ដាហ៍បង្ហាញអនុភាពកម្លាំងនៅក្នុងពោះម្ដាយ

0
1

អត្ថបទមួយនេះបង្ហាញពីបទពិសោធន៍នៃអនុភាពកម្លាំងរបស់កូននៅក្នុងពោះម្ដាយ របស់គូស្វាមភរិយា Makelle Ahlin និង Jared ដែលបានទៅឆ្លុះអេកូ មើលពីអាការៈកំរើករបស់កូន ខណៈដែលចាប់កំណើតបាន ២២ សប្ដាហ៍ ។

រូបភាពដែលបង្ហាញនៅលើអេក្រង់ ស្កេននឺ បានធ្វើគូស្វាមីភរិយាមួយគូនេះសើចពេញមួយទំហឹង ព្រោះពួកគេឃើញទារកលើកដៃឡើងលើ បង្ហាញពីម្រាមដៃរបស់វា ដែលម្រាមដៃរបស់កូនមានអនុភាពអាចកម្រើកបាន ។

អ្នកនាង Jared ជាម្ដាយបានឃើញអាវៈយាវៈកូនមានគ្រប់ នាងក៏មានក្ដីរំភើប នាងបានប្រាប់ទៅគ្រូពេទ្យឲ្យទាញយករូបភាពនេះមកឲ្យនាងបានមើលចុះឡើងៗ ហើយខណៈនោះដែល នាងជាមួយស្វាមីញញឹម នឹងសើចយ៉ាងមានក្ដីរំភើបរីករាយ ហើយដៃរបស់កូនទៀតសោតបានបង្ហាញចេញជារូប សញ្ញារបស់ក្រុមតន្រ្ដី រ៉ក់ ដែលបង្ហាញពីអនុភាពដែលកូនមានកម្លាំងក្នុងពោះម្ដាយ ។

នាងជាម្ដាយបានបន្ដទៀតថា អារម្មណ៍មួយនេះជារឿងដែលកើតឡើងញឹកញយ ទារកនៅក្នុងពោះចូលចិត្តបង្ហាញកិរិយាប្លែកៗ ឬបង្ហាញពីសម្មកភាពអ្វីម្យាង ដែលអាចឲ្យឪពុកម្ដាយញញឹមមិនឈប់ ហើយមានក្ដីស្រលាញ់តាំងតែនៅក្នុងពោះម្លេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here