ហេតុអ្វី​ទារក​ក្នុង​ផ្ទៃ​ចេះតែ​ធាក់​ពោះ? ដឹង​ការពិតហើយ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍

0
1

អ្នក​ម្តាយ​ទាំងឡាយ​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ទារក​ចេះតែ​ធាក់​ពោះ មិន​ថា​ពេល​ថ្ងៃ ឬ​ពេលយប់? ចម្ងល់​មួយ​នេះ​ច្បាស់​ជាមាន​អ្នក​ម្តាយ​ជាច្រើន​ណាស់​ដែល​ងឿ​លាក់​ក្នុង​ចិត្ត ព្រោះ​មិនដឹង​សួរ​អ្នកណា។ តាមពិត​សកម្មភាព​ធ្លាក់​របស់​ទារក​មិនមែនជា​រឿង​អាក្រក់​នោះទេ អ្វីដែល​អ្នក​គួរតែ​បារម្ភ​វិញ​នោះ គឺ​ទារក​មាន​សកម្មភាព​តិច គ្មាន​សកម្មភាព​អ្វី​សោះ ព្រោះ​វា​ជា​សញ្ញា​បង្ហាញថា ទារក​មាន​សុខភាព​ទន់ខ្សោយ ឬ​ករណី​មួយចំនួន​អាច​ស្លាប់​ក្នុង​ផ្ទៃ។

ដូច្នេះ អ្នក​គួរតែ​សប្បាយចិត្ត​ទៅ បើសិន​កូន​របស់​អ្នកមាន​កម្លាំង​ធ្លាក់​ពោះខ្លាំងៗ ហើយ​ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​អ្នក​ចង់ដឹង៖

១.ការ​ធាក់​របស់​ទារក គឺជា​រឿង​ល្អ​នោះទេ ព្រោះនេះ​ជា​សកម្មភាព​ដែល​ចង់​បង្ហាញថា កូន​របស់​អ្នក​កំពុង​តែមាន​សុខភាព​ល្អ ហើយ​មានការ​លូតលាស់​ធម្មតា។

២.កូន​របស់​លោកអ្នក​អាចមាន​ការរើបំរាស់ ដើម្បី​ឆ្លើយតប​ទៅវិញភ្លាមៗ នៅពេលដែល​ពួកគេ​បានលឺ​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ។

៣.សូម្បីតែ​លំហូរ​ឈាម​បញ្ចូនទៅ​កាន់​ទារក​មានការ​កើនឡើង ក៏​ធ្វើ​ឲ្យ​ពួកគេ​មាន​សកម្មភាព​ដែរ ជាពិសេស​ក្នុងអំឡុង​ពេលដែល​អ្នក​ម្តាយ​គេង​បែរ​ចំហៀង​ទៅ​ឆ្វេង។

៤.ក្រោយពេល​ការទទួល​ទាន​អាហារ​រួច ទារក​អាច​ធាក់​អ្នក​ម្តាយ​ញឹកញាប់ ព្រោះ​ពេលនេះ​ពួកគេ​ក៏​កំពុងតែ​ទទួលបាន​អាហារ​ពី​អ្នក​ម្តាយ​ដូចគ្នា។

៥.ក្នុងអំឡុងពេល ៩ខែ ១០ថ្ងៃ ទារក​ចាប់ផ្តើម​ធាក់​ពោះ​ម្តាយ គឺ​នៅ​សប្តាហ៍​ទី ៩ ហើយ​សកម្មភាព​នេះ​កាន់តែខ្លាំង​នៅពេល​ទារក​លូតលាស់​កាន់តែ​ធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here