តិចនិចលួងទារកឲ្យឆាប់បាត់យំយ៉ាងមានប្រសិទ្ធភាព

0
1

ការថែទាំទារក គឺជាការងារដ៏លំបាកមួយសម្រាប់ឪពុកម្តាយទាំងឡាយ ជាពិសេសអ្នកទើបតែមានកូនលើកដំបូងតែម្តង។ ព្រោះទារកតូចៗមិនអាចពិពណ៌នាពីអារម្មណ៍ ឬនិយាយប្រាប់ពីតម្រូវការរបស់ពួកគេដូចមនុស្សធំបានឡើយ។ ពួកគេអាចបញ្ចេញកាយវិកាតាមរយៈការយំ និងយំរហូតវាបង្កក្លាយជាភាពតានតឹងដល់ឪពុកម្តាយ ដូច្នេះអ្នកត្រូវដឹងពីរបៀបលួងលោមដែលមានប្រសិទ្ធភាពបំផុត។

ប៉ុន្តែចំណុចដំបូង ឪពុកម្តាយគួររកមូលហេតុនៃការយំរបស់កូនមិនជាមុនសិន ក្រែងលោពួកគេយំដោយសារភាពស្រេកឃ្លាន អត់ងងុយក ឬកន្ទបសើមឡើយ។ បើការយំមិនមែនដោយសារតែហេតុផលទាំងនេះទេ ដល់ពេលដែលអ្នកត្រូវប្រើវិធិដោះស្រាយបែបនេះហើយ៖

ឱបដើម្បីឲ្យកូនឆាប់ស្បើយអារម្មណ៍

ការធ្វើបែបនេះដើម្បីឲ្យទារកមានអារម្មណ៍ធូរស្បើយ មានផាសុខភាព និងឈប់យំ។ អ្នកអាចបីកូនទៅអង្គុយលើកៅអី ជិះអង្រឹងយោលតិចៗ ឬដើរជុំវិញផ្ទះ ដើម្បីឲ្យកូនទទួលបានខ្យល់ល្អបរិសុទ្ធពីធម្មជាតិ។

រុំកូនជាមួយនឹងកន្សែង ដើម្បីផ្តល់ភាពកក់ក្តៅឡើងវិញ

ជារឿយៗ ទារកត្រូវបានរុំដោយកន្សែង ដើម្បីផ្តល់កម្តៅដូចពួកគេស្ថិតនៅក្នុងស្បូន។ សូមព្យាយាមចាប់ផ្តើមរុំទារកឲ្យជិតទាំងដៃជើង តែកុំរុំតឹងណែនខ្លាំងពេក ទុកចន្លោះឲ្យទារកធ្វើចលនាបានខ្លះ ដើម្បីកុំឲ្យខូចទ្រង់ទ្រាយរាងកាយ។

ម៉ាស្សាកូនថ្នមៗមុនពេលចូលគេង

ប្រសិនបើអ្នកមិនចង់ឲ្យកូនភ្ញាក់យំកណ្តោលអធ្រាត ចូរព្យាយាមរំញោចប្រព័ន្ធសរសៃប្រសាទក្នុងខ្លួនកូន ដោយការម៉ាស្សាថ្នមៗ។ ការម៉ាស្សាអាចជួយឲ្យទារកមានអារម្មណ៍ល្អ និងគេងលក់ស្រួល។

ប្រើសំលេងប្លែកៗដើម្បីទាញចំណាប់អារម្មណ៍

ខណៈពេលដែលអ្នកធ្វើសំលេងប្លែកៗដូចជាតុក្តា អ្នកត្រូវតែរកតុក្តាដែលស្អាតៗគួរឲ្យស្រឡាញ់មកបង្ហាញ វានឹងធ្វើឲ្យពួកគេឈប់យំ ហើយពួកគេនឹងមានអារម្មណ៍ល្អប្រសើរឡើងវិញ។

តើអ្នកពិបាកដោះស្រាយនៅពេលដែលកូនស្រែកយំម្តងៗមែនទេ? សាកវិធីទាំងប៉ុន្មានដូចខាងលើនេះ អ្វីៗនឹងបានល្អប្រសើរឡើងវិញជាពុំខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here