អ្នកដឹងទេ នៅពេលទារកមានងអាយុចាប់ពី៦ខែឡើងទៅ ពួកគេនឹងគេងលក់ស្កប់ស្កល់ម្តង ៥ទោ៦ម៉ោងនៅពេលយប់ ដូច្នេះនេះគឺជាវេលាដ៏ល្អបំផុតសម្រាប់ផ្តាច់ទឹកដោះ។
សម្រាប់ឪពុកម្តាយថ្មោងថ្មីគួរតែអនុវត្តផ្តាច់ទឹកដោះនៅពេលយប់តាំងពីវ័យនេះ ព្រោះវាងាយស្រួលជាងពេលដែលពួកគេធំឡើង ដើម្បីសុខភាពល្អ និងគុណភាពដំណេករបស់កូន។ ថ្ងៃនេះ BabyAndMom នឹងបង្ហាញពីវិធីផ្តាច់ទឹកដោះនៅពេលយប់សម្រាប់ទារកដែលមានអាយុចាប់ពី ៦ខែឡើងទៅ។
កំណត់ពេលវេលាដើម្បីឲ្យកូនញ៉ាំទឹកដោះរាល់ ៤ម៉ោងម្តង
នៅពេលកូនរបស់អ្នកមានអាយុ៦ខែ អ្វីដែលអ្នកត្រូវធ្វើ គឺរៀបចំការញ៉ាំទឹកដោះឡើងវិញ។ ដោយរៀបចំទឹកដោះនៅពេលថ្ងៃរៀងតាល់ ៤ម៉ោងម្តង ដើម្បីឲ្យក្រពះកូនស៊ាំជាមួយនឹងការញ៉ាំទឹកដោះច្រើននៅពេលថ្ងៃ ហើយកូនរបស់អ្នកនឹងមានអារម្មណ៍នឿហត់ និងគេងលក់ស្រួលនៅពេលយប់ជំនួសវិញ។ តែទោះជាយ៉ាងណា ការផ្តល់ទឹកដោះឲ្យកូនញឹកញាប់ត្រូវបានហាមឃាត់ ប្រសិនបើទារកទទូចញ៉ាំទឹកដោះកាន់តែច្រើន។ ហេតុនេះអ្ននកគួរតែបង្វែរអារម្មណ៍កូនខ្លះដោយធ្វើសកម្មភាពផ្សេងៗដូចជា ការឱប បីទារកទៅមើលនេះមើលនោះនៅជុំវិញផ្ទះជាដើម។
កាត់បន្ថយបរិមាណទឹកដោះដែលអ្នកផ្តល់នៅពេលយប់
ការផ្តាច់ឆៅៗមិនឲ្យកូនញ៉ាំទឹកដោះនៅពេលយប់ភ្លាមតែម្តង មិនមានប្រសិទ្ធភាពទេ។ វិធីត្រឹមត្រូវ គឺត្រូវកាត់បន្ថយបរិមាណទឹកដោះម្តងបន្តិចៗ ដើម្បីឲ្យទារកស៊ាំ ហើយទីបំផុតពួកគេនឹងសម្របខ្លួនបានដោយមិនត្រូវការទឹកដោះគោនៅពេលយប់។
ឲ្យទារកដឹងពីការរងចាំទឹកដោះ
រាល់ពេលឲ្យកូនបៅម្តងៗត្រូវទម្លាប់ឲ្យពួកគេរងចាំ ៥ទៅ១០នាទី ដោយទះខ្នងតិចៗ ឱប ឬអង្អែលលួងលោម ដើម្បីឲ្យទារកស្ងប់អារម្មណ៍។ បន្ទាប់មកឲ្យពួកគេមឹមតិចៗ រហូតដល់លែងត្រូវការទឹកដោះទៀតនៅពេលយប់។ មិនយូរទេ កូនរបស់អ្នកមានទម្លាប់រងចាំ និងអាចរងចាំបានយូររហូតដល់គេងអត់ទឹកដោះក៏បាននៅពេលយប់ក៏វាបដែរ។
នេះជាវិធីសាស្ត្របង្កើតទម្លាប់ដ៏មានប្រសិទ្ធភាពសម្រាប់ទារកក្នុងការផ្តាច់ទឹកដោះនៅពេលយប់។ ដូច្នេះឪពុកម្តាយត្រូវមានវិន័យក្នុងការបណ្តុះទម្លាប់កូនៗដោយខ្លួនឯង ដើម្បីសុខភាព និងគុណភាពដំណេកបានល្អ៕