គ្រប់ខែហើយកូននៅតែមិនដាំក្បាលចុះ ចាំបាច់ត្រូវតែវះកាត់មែនទេ?

0
1

ក្នុងផ្នែកវេជ្ជសាស្ត្រ ជាធម្មតាទារកចាប់ផ្តើមដាំក្បាលចុះក្រោមនៅសប្តាហ៍ទី ២៨ ប៉ុន្តែក្នុងករណីខ្លះទារកអាចមានគូថ ឬជើងមកមុន។ ក្នុងករណីដែលទារកមិនព្រមបង្វិលក្បាលចុះក្រោម អាចបណ្តោលមកពីហេតុផលជាច្រើនដូចជា សុក ឬស្បូនមានបញ្ហា។

ប្រសិនបើគ្រប់ខែហើយ ទារកនៅតែមិនបង្វែលក្បាលចុះក្រោមទៀត តើអាចសម្រាលតាមធម្មជាតិបែបទេ? តាមគំនិតវេជ្ជសាស្ត្រថា ក្បាលគឺជាសរីរាង្គដែលរឹង ប្រសិនបើមានការកន្ត្រាក់នៃស្បូនវាគួរតែលាតសន្ទឹងមាត់ស្បូនឲ្យពង្រីកបានល្អប្រសើរជាងគូថ ឬជើងមកមុន។ នៅពេលគូថ ឬជើងចេញមកមុន តម្រូវឲ្យប្រើពេលយូរក្នុងការសម្រាល ឬត្រូវប្រើឧបករណ៍បូមដើម្បីទាញទារកចេញមកក្រៅ។

ដូចគ្នានេះផងដែរការកើតបញ្ជ្រាស់នេះ ប្រសិនបើទារកមានទំហំមិនធំពេក អាចសម្រាលដោយធម្មជាតិបាន ដោយពឹងផ្អែកលើគ្រូពេទ្យឯកទេសផ្នែកសម្ភព។

ផ្ទុយទៅវិញប្រសិនបើកូនស្ថិតក្នុងទីតាំងបញ្ជ្រាសដោយមានទំហំធំពេក ឬនៅទទឹងពោះ គ្រូពេទ្យមិនអាចជួយសម្រួលបាន ជម្រើសចុងក្រោយមានតែវិធីវះកាត់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here