ហេតុផលដែលឪពុកម្តាយមិនគួរឲ្យកូនមើលទូរស័ព្ទមុនអាយុ២ឆ្នាំ

0
1

ជាការពិតណាស់ ទូរស័ព្ទគឺជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់មនុស្សសម័យនេះ ក៏ប៉ុន្តែវាក៏អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពផងដែរ ជាពិសេសកុមារកតូចៗ។ កុមារក្រោមអាយុ២ឆ្នាំ ត្រូវបានអ្នកវេជ្ចសាស្ត្រធ្វើការហាមប្រាមមិនឲ្យលេងទេនោះទេ ដោយសារតែវាអាចផ្តល់ផលអាក្រក់មួយចំនួន។

១.បាត់បង់ទំនាក់ទំនង

ជាធម្មតាកុមារអាចរៀនប្រាស្រ័យទាក់ទង និងប្រើប្រាស់ភាសាពីឪពុកម្តាយ ឬពីមនុស្សនៅជុំវិញខ្លួនដោយសង្កេតមើលមាត់ និងសំលេងដែលបាននិយាយ។ ប៉ុន្តែប្រសិនបើឪពុកម្តាយបណ្តោលឲ្យកូនក្រោមអាយុ២ឆ្នាំញៀននឹងទូរស័ព្ទច្រើនពេក វាអាចធ្វើឲ្យបាត់បង់ការអភិវឌ្ឍ និងក្លាយជាក្មេងដែលមិនសូវចេះនិយាយ ឬការប្រាស្រ័យទាក់ទងគ្នាគ្មានប្រសិទ្ធភាព។

២.ធ្វើឲ្យកុមារមានចលនាមិនល្អ

ប្រសិនបើជីវិតរបស់កុមារភ្ជាប់ទៅទូរស័ព្ទចល័តច្រើនពេក អាចធ្វើឲ្យពួកគេប្រឈមនឹងភាពធាត់ ហើយការវិវត្តនៃចលនាទាបផងដែរ។

៣.ធ្វើឲ្យកុមារមិនចូលចិត្តសង្គម

គ្រូពេទ្យ និងអ្នកចិត្តសាស្ត្រទាំងអស់យល់ស្របថា ក្មេងដែលផ្តោតទៅលើទូរស័ព្ទច្រើនពេក ពួកគេនឹងមានអាកប្បកិរិយាជាមនុស្សឯកកា ហើយមិនចូលចិត្តទំនាក់ទំនងក្នុងសង្គមឡើយ។

៤.បាត់បង់ការផ្តោតអារម្មណ៍

កុមារតែងតែបរាជ័យក្នុងការធ្វើអ្វីមួយ ដោយសារតែពួកគេមិនអាចផ្តោតអារម្មណ៍គ្រប់គ្រាន់។ នេះក៏ដោយសារតែពន្លឺ និងរូបភាពនៅលើអក្រងទូរស័ព្ទធ្វើឲ្យកុមារមិនអាចផ្តោតអារម្មណ៍ទៅលើអ្វីផ្សេងបានយូរឡើយ។

៥.កុមារអាចខ្វាក់បាន

គុណវិបត្តមួយទៀតនៃការញៀននឹងទូរស័ព្ទដៃរយៈពេលយូរ គឺអាចបណ្តោលឲ្យភ្នែកមើលមិនសូវឃើញ ឬបើធ្ងន់ធ្ងរអាចធ្វើឲ្យកុមារខ្វាក់បាន។

កុមារកំពុងតែស្ថិតក្នុងវ័យលូតលាស់ គួរតែរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួនឲ្យបានច្រើន ជាជាងការមើលទូរស័ព្ទ ដែលអាចបំផ្លាញអនាគត់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here