Skip to content

គុណប្រយោជន៍ដែលម៉ាក់ៗមួយចំនួនមិនទាន់ដឹង នៃការធ្វើលំហាត់ប្រាណពេលពពោះ

ប្រសិនបើអ្នកធ្លាប់ធ្វើលំហាត់ប្រាណមុនពេលពពោះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យធ្វើបន្តទៀត ប្រសិនបើការពពោះរបស់អ្នក មានសុខភាពល្អ និងគ្មានផលវិបាកអ្វីទេនោះ។ ប៉ុន្តែត្រូវពិគ្រោះជាមួយអ្នកជំនាញជាមុនសិន ដើម្បីដឹងថាលំហាត់ប្រាណប្រភេទណាដែលគគួរធ្វើ ឬមិនគួរធ្វើ។

ខាងក្រោមនេះ គឺអត្ថប្រយោជន៍ជាច្រើនដែលអ្នកម្តាយ ព្រមទាំងកូននៅក្នុងផ្ទៃនឹងទទួលបាន ប្រសិនបើអ្នកព្យាយាមធ្វើវាជាទៀងទាត់។

១.ជួយគ្រប់គ្រងសម្ពាធឈាម និងការពារប្រឆាំងជំងឺទឹកនោមផ្អែម។

២.ការសិក្សាថ្មីៗនេះបានបង្ហាញថា បេះដូងរបស់អ្នកម្តាយដែលធ្វើលំហាត់ប្រាណ មានសុខភាពល្អជាងបេះដូងអ្នកម្តាយដែលមិនហាត់ប្រាណ។

៣.អាចជួយគ្រប់គ្រងទម្ងន់បានល្អ។

៤.ការពារជំងឺពុកឆ្អឹង។

៥.បង្កើនថាមពលរាងកាយ។

៦.បង្កើនការស្រូបយកអុកស៊ីសែនកាន់តែប្រសើរឡើង។

៧.ជួយបញ្ជៀសបញ្ហាត្បៀតសរសៃឈាម និងធ្វើឲ្យឈាមរត់បានល្អ។

៨.ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក។

ការណែនាំក្នុងការធ្វើលំហាត់ប្រាណសម្រាប់ស្ត្រីពពោះ៖

  • ការរត់យឺតៗ ដើរ ជិះកង់ រាំ ហាត់យូហ្គា ក្នុងកម្រិតមធ្យម។
  • រក្សាទម្លាប់ធ្វើលំហាត់ប្រាណម្តង ២០ទៅ ៤០នាទី ហើយក្នុងមួយសប្តាហ៍ ៣ទៅ៥ដង។
  • សម្លៀកបំពាក់ និងស្បែកជើងត្រូវរៀបចំឲ្យបានសមរម្យ និងមានផាសុខភាព។
  • ព្យាយាមធ្វើលំហាត់ប្រាណលើផ្ទៃរាបស្មើដែលមិនរអិល។
  • ផឹកទឹកឲ្យបានគ្រប់គ្រាន់អំឡុងពេលធ្វើលំហាត់ប្រាណ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយមិនឲ្យបាត់បង់។

ទោះជាយ៉ាងណាអ្នកកុំព្យាយាមធ្វើលំហាត់ប្រាណហួសកម្លាំង ឬយូរៗពេក ជាពិសេសលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ត្រូវតែជៀសវាង៕