របៀបជូតទឹកបញ្ចុះកម្តៅកូន ឲ្យមានប្រសិទ្ធភាព

0
1

ក្នុងរដូវរងាកុមារភាគច្រើនតែងតែកើតមានបញ្ហាឈឺក្បាល និងក្តៅខ្លួនជាញឹកញាប់ ហើយវិធីជូតខ្លួនមនុស្សភាគច្រើនប្រហែលជាគិតថាងាយស្រួលណាស់។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យកូនឆាប់ជាសះស្បើយពីអាការគ្រុនក្តៅ អ្នកគួរចេះពីវិធីជូតខ្លួនឲ្យបានត្រឹមត្រូវ។

មុននឹងជូតខ្លួនឲ្យកូន អ្នកត្រូវវាស់កម្តៅរាងកាយពួកគេជាមុនសិន ប្រសិនបើសីតុណ្ហភាពប្រហែលជា ៣៧.៥អង្សាសេ ឬលើសនេះ ត្រូវបានចាត់ទុកជារោគសញ្ញានៃជំងឺគ្រុនក្តៅ។

ខាងក្រោមនេះ គឺជារបៀបជូតខ្លួនកុមារដែលមានអាការក្តៅខ្លួនឲ្យឆាប់ចុះត្រជាក់៖

១.រក្សាសីតុណ្ហភាពក្នុងបន្ទប់

ចាប់ផ្តើមបិទម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ ឲ្យនៅសីតុណ្ហភាពធម្មតាខណៈដែលជូតខ្លួនកូន។

២.ជូតមុខកូនទៅមុន

បន្ទាប់ពីដោះសម្លៀកបំពាក់ចេញ អ្នកត្រូវយកកន្សែងជ្រលក់ទឹកក្តៅឧណ្ឌៗឲ្យសើម រួចជូតនៅលើផ្ទៃមុខ ហើយដេញមកដៃជើង និងដងខ្លួន។

៣.កុំភ្លេចជូតកដៃ កជើង

បន្ទាប់ពីជូតខ្លួនប្រាណសព្វ​ កុំភ្លេចជូតជុំវិញកដៃ កជើង ដើម្បីឲ្យកុមារឆាប់ត្រជាក់ និងធ្វើឲ្យឆាប់ជាសះស្បើយ។

៤.ចាប់ផ្តើមជូតពីម្រាមដៃម្រាមជើងទៅដងខ្លួន

ការជូតសម្អាតរាងកាយដោយប្រើទឹកក្តៅឧណ្ឌៗ នឹងជួយបើករន្ធញើសក្រោមស្បែក និងធ្វើឲ្យកម្តៅរលាយបាត់យ៉ាងឆាប់រហ័ស។

៥.រយៈពេលជូតមិនលើសពី ២០នាទី

ដោយសារតែទឹកនឹងចាប់ផ្តើមធ្វើឲ្យកម្តៅរលាយបាត់ ហើយកុមារនឹងចាប់ផ្តើមត្រជាក់វិញ។ ហេតុនេះសូមជូតរាងកាយកូនកុំឲ្យហួសដែនកំណត់ឲ្យសោះ។

វិធីសាស្ត្រនេះ នឹងជួយកាត់បន្ថយកម្តៅយ៉ាងមានប្រសិទ្ធភាព ដូច្នេះសម្រាប់អ្នកដែលនៅឆ្ងាយពីមន្ទីរពេទ្យ ឬកូនក្តៅខ្លួននៅយប់ប្រលប់ គួរតែសាកល្បងវិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here