តើទារកកើតមកប៉ុន្មានគីឡូទើបល្អ? បើ​មិន​គ្រប់​គីឡូ​មាន​ផលប៉ះ​ពាល់​អ្វីខ្លះ?

0
1

ក) ប៉ុន្មាន​គីឡូ​ទើប​គ្រប់?

ទារក​ធម្មតា​មាន​ទំងន់​ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។
ទារក​មាន​គី​ឡួ​មិន​គ្រប់​កាលណា​តិចជាង 2500ក្រាម (កំរិត​ធ្ងន់ធ្ងរ​បើ <1500ក្រាម និង ធ្ងន់ធ្ងរ​ខ្លាំង​បើ <1000ក្រាម)។

ខ) មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើអោយ​ទារក​កើត​មិន​គ្រប់​គីឡូ?
– កត្តា​ម្តាយ: ជំងឺ​ក្រឡាភ្លើង ការឡើង​សំពាធ​ឈាម​រ៉ាំរ៉ៃ
– កត្តា​ទារក: ការបង្ក​រោគ​តាំងពី​ក្នុង​ពោះ (toxoplasmose, ម្តាយ​កើត​ស្អូច​ពេល​ពពោះ)
ជំងឺ​តំនពូជ​ពី​កំនើត (ឧ​ទា​ហរ​ណ៏ ជំងឺ​trisomie ទី21 ទី18)
– កត្តា​គ​ក៌: ការ​ពពោះ​កូនភ្លោះ ២ រឺ ច្រើន

 

គ) តើ​អាចមាន​បញ្ហា​អ្វីខ្លះ​នៅពេល​សំរាល និង​ក្រោយ​សំរាល?

ទារ​កកើត​គ្រប់​ខែ​រឺ​មិន​គ្រប់​ខែ​ក្តី បើសិន​ជាមាន​ទំងន់​មិន​គ្រប់ គឺអាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់​មុនពេល​សំរាល៖
ទារក​កើត​មិន​គ្រប់​គីឡូ​ខ្លាំង​អាចមាន​សភាព​ខ្សោយ​តាំងពី​ក្នុង​ពោះ (ដោយសារ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ រឺ​ការបង្ក​រោគ)។ ទារក​អាចមាន​ចង្វាក់បេះដូង​ខ្សោយ កើតមក​សន្លប់ រឺ​អាច​ឈានដល់​ស្លាប់​ក្នុង​ពោះ ក្នុងករណី​ធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់​ក្រោយពេល​សំរាល ទារក​កើតមក​តូច​ងាយ​ប្រឈម​នឹង​វិបត្តិ​ជាច្រើន​រួមមាន៖
– វិបត្តិ​នៃ​ការរំលាយ​អាហារ ជាហេតុ​ធ្វើអោយ​ទារក​កាន់តែ​ខ្សោយ និង​មិន​ងាយ​ឡើង​ទំងន់។
– ចុះ​កំដៅ​ក្នុង​ខ្លួន​ខ្លាំង (hypothermia)
– ចុះ​ជាតិ​ស្ករ (hypoglycemia)
– ចុះ​ជាតិ​កាល់ស្យូម (hypocalcemia)
– ងាយ​ឡើង​លឿង (jaundice) ។ល។

ឃ) តើ​ម្តាយ​គ្រប់រូប​គួរ ធ្វើ​ដូចម្តេចខ្លះ​ដើម្បី​បង្ការ​បញ្ហា​ទាំងនេះ?
– ទទួលទាន​អាហារ​បំប៉ន​អោយបាន​គ្រប់គ្រាន់
– តាមដាន​សុខភាព​ផ្ទៃពោះ​អោយបាន​ទៀងទាត់
– ជ្រើសរើស​មន្ទីរពេទ្យ​សំរាល​បុត្រ​ដែលមាន​គ្រូពេទ្យ​ឯកទេស​កុមារ-ទារក​ច្បាស់លាស់
– គោរព​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ផ្នែក​ទារក ក្នុងការ​បំបៅ​ទឹកដោះ និង​ថែទាំ​ទារក

“សូមអ្នក​ម្តាយ​គ្រប់រូប​ដែលមាន​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​គីឡូ​តិច គួរ​គប្បី​មក​ធ្វើរ​ការតាមដាន និង​សំរាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែលមាន​ក្រុម​គ្រូរ​ពេទ្យ​ជំនាញ និង​បទពិសោធន៍​ខ្ពស់”

 

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here