ក្នុងអំឡុងពេលមានផ្ទៃពោះការឈឺចាប់រាងកាយអាចនឹងកើតមានឡើង ហេតុនេះតើអ្នកម្តាយអាចធ្វើការម៉ាស្សាកម្ចាត់ភាពឈឺចាប់ទាំងនោះបានទេ?
ការម៉ាស្សា គឺជាផ្នែកមួយដែលអាចជួយឲ្យរាងកាយសម្រាកបានស្រួល និងបំបាត់ភាពហត់នឿយទាំងឡាយ។ ប៉ុន្តែវាមិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃ ៣ខែដំបូងនោះទេ ព្រោះការម៉ាស្សាអាចជំរុញឲ្យស្បូនរមួលឡើងចុះ ធ្វើឲ្យបង្កើនឱកាសនៃការរលូតកូន។
ទោះជាយ៉ាងណាក្រោយរយៈពេល ៤ខែ ឬលើសពីនេះ អ្នកម្តាយអាចធ្វើការម៉ាស្សាបាន តែត្រូវទទួលការណែនាំពីគ្រូពេទ្យជំនាញ។ តាមរយៈការហាត់ម៉ាស្សាទូទៅ ដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ៨០០ម៉ោង មុនពេលអនុវត្តជាមួយស្ត្រីមានផ្ទៃពោះ។
ប៉ុន្តែប្រសិនបើអ្នកមានការឈឺចាប់ គួរតែធ្វើលំហាត់ប្រាណស្រាលៗប្រសើរជាង ព្រោះវាបង្កើនភាពរឹងមាំនៃប្រព័ន្ធឈាមរត់ ប្រព័ន្ធសាច់ដុំ និងប្រព័ន្ធដង្ហើម ក្នុងពេលតែមួយ ជាពិសេសវានឹងជួយឲ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួល និងសម្រាលកូនមកស្រួល៕