ការពិត ទារកអាចបត់ជើងតូចដោយខ្លួនឯងតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ប៉ុន្តែនៅពេលទារកកើតមកហើយ ប្រសិនបើពួកគេនោមញឹកតើអាចមានគ្រោះថ្នាក់ឬទេ?
បើតាមវេជ្ជសាស្ត្របង្ហាញថា ទារកនោមញឹកញាប់ក្រោយពេលសម្រាល គឺជារឿងធម្មតានោះទេ ដោយសារតែធម្មជាតិរបស់ទារកនៅពេលកើតនឹងអាចបត់ជើងតូចបានក្នុងរយៈពេល ១២ទៅ២៤ម៉ោង ហើយមានបរិមាណចាប់ពី ១៥ទៅ៣០សេសេ។ ដោយសារតែទារកនៅមិនទាន់អាចញ៉ាំទឹកដោះបានច្រើន ហេតុនេះពួកគេមិនសូវនោមនោះទេ។ ប៉ុន្តែនៅពេលទារកមានអាយុ ៥ទៅ៦ថ្ងៃ ការញ៉ាំទឹកដោះកាន់តែច្រើនច្រើន ធ្វើឲ្យការនោមចាប់ផ្តើមញឹកញាប់រហូតដល់៦ដងជាមធ្យមក្នុងមួយថ្ងៃ ហើយទឹកនោមនឹងមានពណ៌ទឹកក្រូច ឬពណ៌ផ្តាឈូក។
សូមបញ្ជាក់ផងដែរថា ទឹកនោមពណ៌ទឹកក្រូច ឬពណ៌ផ្តាឈូកមិនជាពេលពណ៌បង្កគ្រោះថ្នាក់ទេ ហើយនៅពេលទារកញ៉ាំទឹកដោះបានកាន់តែច្រើន ការបញ្ចេញនោមក៏កាន់តែញឹកដែរ៕