បច្ចេកទេសថែមុខរបួសឲ្យឆាប់ជា បន្ទាប់ពីសម្រាលដោយវះកាត់

0
1

មានកត្តាជាច្រើនដែលធ្វើឲ្យស្ត្រីត្រូវសម្រេចចិត្តសម្រាលដោយវះកាត់ គឺកូនភ្លោះ កូនថ្លោសពេក ឬអ្នកម្តាយមានសុខភាពទន់ខ្សោយជាដើម។ ការសម្រាលដោយវះកាត់ អាចបន្សល់ទុកមុខរបួសមានទំហំ ៤ទៅ ៦អ៊ីញ ដែលជាធម្មតាត្រូវចំណាយពេលប្រហែល ២ទៅ៤សប្តាហ៍ទើបជា។ ប៉ុន្តែដើម្បីឲ្យរបួសនោះឆាប់ជាជាងការរំពឹងទុក អ្នកម្តាយអាចអនុវត្តតាមវិធីខាងក្រោម៖

១.កុំលើករបស់ធ្ងន់ក្នុងពេល៣ខែដំបូង

ក្នុងរយៈពេល៣ខែ បន្ទាប់ពីសម្រាលអ្នកម្តាយមិនត្រូវលើករបស់ធ្ងន់ៗឡើយ ព្រោះវាអាចធ្វើឲ្យដាច់ថ្នេរមុខរបួស ឬប្រេះមុខរបួស មិនងាយនឹងជាសះស្បើយឡើយ។ ដូច្នេះការងារណាធ្ងន់ៗត្រូវទុកឲ្យស្វាមីជាអ្នករ៉ាប់រងប្រសើរជាង។

២.ស្អំទឹកកកពីរទៅបីនាទី

ភាពត្រជាក់អាចកាត់បន្ថយការហើមនៃមុខរបួសបាន ប៉ុន្តែកុំស្អំយូរពេកព្រោះវាអាចរារាំងឈាមមិនឲ្យចូលទៅចិញ្ចឹមកន្លែងរបួសនោះបាន។

៣.ប្រសិនបើអ្នកត្រូវការដើរ សូមប្រើបង់រុំរបួស

ការប្រើបង់រុំក្រោយពេលសម្រាល នឹងជួយកាត់បន្ថយការឈឺចាប់នៃមុខរបួស កាត់បន្ថយការឈឺចាប់ ការឡើងរឹងនៃផ្នែកវះកាត់។ ពួកគេអាចត្រូវបានរុំរយៈពេល ៤៨ម៉ោងបន្ទាប់ពីសម្រាល។ ប៉ុន្តែប្រសិនបើអ្នកនៅតែឈឺចាប់សូមប្រើថ្នាំតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។

៤.ទទួលទានប្រូតេអ៊ីន

ស៊ុត ឬទឹកដោះគោ ស្ត្រីដែលសម្រាលកូនដោយវះកាត់អាចញ៉ាំបាន ដោយសារតែប្រូតេអ៊ីនរបស់អាហារទាំងពីរមុខនេះអាចជួយផ្សះមុខរបួសបានលឿន។ តែទោះជាយ៉ាងណាកុំញ៉ាំច្រើនពេក ព្រោះវាអាចធ្វើឲ្យកើតមានស្នាមផ្លែ។

៥.បន្តធ្វើសកម្មភាពថ្នមៗ និងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ

ការដើរ ឬការធ្វើចលនាខ្លះៗ អាចកាត់បន្ថយហានិភ័យនៃការស្អិតជាប់នៃសរីរាង្គពោះ ដែលបង្កឲ្យមានបញ្ហាប្រសិនបើអ្នកសម្រាលកូនលើកក្រោយ។

៦.បន្ទាប់ពីវះកាត់អ្នកត្រូវជូតសម្អាតខ្លួនរយៈពេល ៧ថ្ងៃ

ក្នុងអំឡុងពេល៧ថ្ងៃដំបូង សូមជៀសវាងការងូតទឹក ដោយសារតែភាពសើមអាចធ្វើឲ្យមុខរបួសប្រែជាហើមរលួយ និងងាយនឹងឆ្លងមេរោគផ្សេងៗ។ ប្រសិនបើមុខរបួសមានសភាពរលាក ហើម ឬក្រហម សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

៧.អាហារដែលគួរជៀសវាង

ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល អាហារមិនបានចម្អិន អាហារសមុទ្រឆៅ និងអាហារដែលមានជាតិមេ(ឧទារហណ៍មេស្រា មេនំប៉័ង.ល.) គួរតមឲ្យបាន។

ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំទាំងនេះ សុខភាពរបស់អ្នកនឹងឆាប់ត្រឡប់មកល្អប្រសើរដូចដើមវិញ ហើយជៀសផុតពីផលអវិជ្ជមានផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here