ចាស់ៗភាគច្រើនតែងតែមានទម្លាប់កាត់រោមភ្នែកទារកទើបនឹងកើត ព្រោះយល់ថា ការធ្វើបែបនេះអាចធ្វើឲ្យរោមភ្នែកដុះក្រាស់ ហើយវែងងដូចបំណង។ តើនេះជាការពិតដែរឬទេ? តាមពិតទារកទើបនឹងកើតរោមភ្នែករបស់ពួកគេមានប្រហែលជា ១៥០សរសៃតែប៉ុណ្ណោះ ហើយមានប្រវែងខ្លី មិនសូវក្រាស់ នោះទេ។ ក៏ប៉ុន្តែ រោមភ្នែកនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារមិនឲ្យធូលីដី និងមេរោគផ្សេងៗ ចូលទៅដល់កែវភ្នែកឡើយ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកកាត់រោមភ្នែកចោល អាចបណ្តោលឲ្យរលាកភ្នែក ឬឆ្លងមេរោគផ្សេងៗ ព្រោះតែបាត់បង់របាំងការពារ ឬការឆ្លងមេរោគតាមកន្ត្រៃ។ ក្នុងករណីមួយចំនួនទៀត រោមភ្នែកដែលកាត់ហើយដុះមកវិញមិនស្មើគ្នាឡើយ សរសៃនៅតែខ្លី ទន់ ហើយនាំឲ្យខូចឬសថែមទៀត ដូច្នេះកំណើននៃរោមភ្នែកអាចថយចុះទៅវិញ។
ម្យ៉ាងវិញទៀតភ្នែករបស់ទារកអាចចុះខ្សោយ ដូច្នេះការកាត់រោមភ្នែកមិនមែនឥទ្ធិពលដល់ការដុះក្រាស់ វែង ហើយង នោះទេ ប៉ុន្តែបែរជាបាត់បង់របាំងការពារ ដែលនាំឲ្យមានជំងឺមួយចំនួនដូចជា ភ្នែកក្រហម រលាក ឬរោគសញ្ញាផ្សេងៗទៀត៕