អាការឆ្អល់ចុងដង្ហើម ត្រូវបានគេចាត់ទុកជាបញ្ហាទូទៅមួយដែលតែងតែកើតមានចំពោះមនុស្សស្រីមានផ្ទៃពោះជាច្រើន។ ទោះបីជាវាមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ ដល់សុខភាពក៏ដោយ ប៉ុន្តែស្ត្រីមានផ្ទៃពោះ ក៏គួរតែយកចិត្តទុកដាក់ផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលបង្កឲ្យស្ត្រីមានផ្ទៃពោះកើតមានអាការឆ្អល់ចុងដង្ហើម៖
ទឹកក្រូចសូដា
ប្រភេទទឹកក្រូចដែលមានផ្ទុកជាតិស្ករសប្បនិម្មិតទាំងអស់ អ្នកគួរតែជៀសវាង ព្រោះវាមិនត្រឹមតែធ្វើឲ្យឆ្អល់ចុងដង្ហើមនោះទេ វាថែមទាំងគ្រោះថ្នាកដល់សុខភាពថែមទៀត។
អាហារសម្បូរជាតិខ្លាញ់
ប្រភេទអាហារចៀន បំពង សុទ្ធតែសម្បូរជាតិខ្លាញ់ច្រើន ដែលអ្នកគួរតែជៀសឲ្យឆ្ងាយ បើពុំដូច្នោះទេ អ្នកច្បាស់ជាគេចមិនរួចពីបញ្ហាឆ្អល់ចុងដង្ហើមឡើយ។
តែ និងកាហ្វេ
តែ និងកាហ្វេ មានផ្ទុកសារធាតុកាហ្វេអ៊ីន ក៏អាចបង្កឲ្យកើតមានអាការឆ្ងល់ចុងដង្ហើមដូចគ្នា ប្រសិនបើអ្នកផឹកច្រើន។
គ្រឿងស្រវឹង
ភេសជ្ជៈមួយប្រភេទនេះច្រើន មិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះនោះទេ សូម្បីតែការទទួលទានតិចតួច ក៏អាចឲ្យស្ត្រីមានផ្ទៃពោះឆ្អល់ចុងដង្ហើមដែរ។ លើសពីនេះ វាអាចរារាំងដល់ការអភិវឌ្ឍទារកក្នុងផ្ទៃ៕