បើមានបញ្ហាទាំងនេះ នៅត្រីមាសដំបូង និងចុងក្រោយ ត្រូវរកពេទ្យភ្លាម!

0
1

រឿងសំខាន់ជាងគេ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត គឺបញ្ហាសុខភាព ព្រោះក្នុងដំណាក់កាលនេះ ស្ត្រីអាចមានអាការមិនប្រក្រតីមួយចំនួនអាចកើតមានឡើង ដែលតម្រូវឲ្យធ្វើការព្យាបាលជាបន្ទាន់ បើពុំដូច្នោះទេអាចប៉ះពាល់ដល់សុវត្ថិភាពម្តាយ និងកូន។

ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៖
ហូរឈាមតាមទ្វារមាស៖ បើឈាមចេះតែហូរចេញមកតាមទ្វារមាសក្នុងពេលមានផ្ទៃពោះ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជារោគសញ្ញានៃការមានផ្ទៃពោះក្រៅស្បូន ឬការរលូតកូន។ តែប្រសិនបើការឈឺចាប់ និងហូរឈាមកើតឡើងនៅចន្លោះខែទី៧ ឬទី៨ វាអាចបណ្តោលមកពីសុកមានបញ្ហា។

ទារកគ្មានសកម្មភាព៖ ប្រសិនបើកូននៅក្នុងផ្ទៃគ្មានសកម្មភាព ឬលែងធាក់អ្នកទេនោះ អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យភ្លាម ព្រោះមានតែឧបករណ៍អេឡិចត្រូនិកទេ ទើបអាចមើលឃើញ។

ការរាគនោម៖ ស្ត្រីមួយចំនួនអាចរាគនោមដោយមិនដឹងខ្លួន នេះដោយសារតែស្បូនរីកធំប្រជ្រៀតផ្លោកនោមក្នុងពេលមានផ្ទៃពោះ។ កត្តាមួយនេះ អ្នកក៏ត្រូវពគ្រោះជាមួយគ្រូពេទ្យដែរ។

ឈឺពោះ និងឈឺក្បាលខ្លាំង៖ បើអ្នកម្តាយមានសម្ពាធឈាមខ្ពស់ ហើយចេះតែឈឺក្បាលធ្ងន់ធ្ងរកើតឡើងក្នុងត្រីមាសទី៣ វាអាចជាជំងឺក្រឡាភ្លើង។ ហេតុនេះហើយ អ្នកម្តាយត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

កើតជំងឺផ្កាសាយ៖ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថា ស្ត្រីដលមានផ្ទៃពោះ គឺងាយនឹងកើតជំងឺផ្កាសាយខ្លាំងណាស់។ ដូច្នេះប្រសិនបើអ្នកម្តាយគ្រប់រូបដឹងថា ខ្លួនពិតជាមានជំងឺផ្កាសាយត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here