មូលហេតុដែលធ្វើឲ្យស្ត្រីទាស់កូន ក្រោយពេលសម្រាល!

0
1

ទាស់កូន គឺជាជំងឺមួយប្រភេទដែលគួរឲ្យបារម្ភខ្លាំងបំផុត ព្រោះវាអាចធ្វើឲ្យស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេង។ ជំងឺនេះមិនទាន់មានការស្រាវជ្រាវណាមួយអះអាងឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែការទាស់ ភាគច្រើនបណ្តោលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ ខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖

១.ទាស់បែកស្រកា
ការទាស់បែបនេះ អាចបណ្តោលមកពីការទទួលរបបអាហារគ្មានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដែលធ្វើស្បែក និងបែកស្រកា។

២.ទាស់មានអាការគ្រុន
ភាគច្រើនការទាស់បែបនេះ អាចបណ្តោលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ ព្រោះដៃធ្មបមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់។

៣.ទាស់ដំណេក
ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទយ៉ាងតិចបំផុត ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការរួមភេទ ខណៈដែលស្បូនមិនទាន់ជាសះស្បើយ អាចបណ្តោលឲ្យរបួសក្លាយ ហើយកើតអាការផ្សេង។

៤.ទាស់មានសភាពស្គមរីងរ៉ៃ
ការទាស់បែបនេះ អាចបណ្តោលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។

៥.ទាស់ស្ពឹកអវយវ
ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្តាំ និងដៃទាំង២តែម្តង។ អាការទាស់បែបនេះក៏អាចបណ្តោលមកពីមូលហេតុដូចចំណុចទី២ដែល គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ៕តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here