ហេតុអ្វីការសម្រាលខ្លះ គ្រូពេទ្យត្រូវកាត់ទ្វារមាសអ្នកម្តាយ?

0
1

នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវឆ្លងការឧបសគ្គរាប់មិនអស់រហូតដល់ថ្ងៃសម្រាល ប៉ុន្តែអំឡុងពេលសម្រាលនេះស្ត្រីនៅមានតួនាទីដ៏សំខាន់មួយទៀត គឺបង្កើតកូនឲ្យចេញមកក្រៅ។ ពេលខ្លះប្រសិនបើលក្ខណ្ឌមិនអំណោយផល អ្នកម្តាយត្រូវការជំនួយពីក្រុមគ្រូពេទ្យ ទើបមានសុវត្ថិភាព។

យ៉ាងណាក្តីមានរឿងមួយដែលគ្មានអ្នកណាប្រាប់អ្នកឲ្យដឹងសោះនៅពេលសម្រាល នោះគឺ ការវះកាត់ពង្រីកទ្វារមាស។ ការធ្វើបែបនេះដើម្បីបើកកន្លែងអោយមានភាពទូលាយ ងាយស្រួលក្នុងការរុញច្រានកូនចេញមកក្រៅ ប្រសិនបើការសម្រាលត្រូវបានអូសបន្លាយពេលយូរ ឬអ្នកម្តាយគ្មានកម្លាំងគ្រប់គ្រាន់ ឬក៏ចន្លោះចេញចង្អៀតខ្លាំងពេកសម្រាប់ទារក។

បើទោះបីជាការកាត់ទ្វារមាសធ្វើឲ្យស្ត្រីឈឺចាប់ក្តី ប៉ុន្តែវាអាចជួយពន្លឿនដល់ការសម្រាល ហើយស្ត្រីក៏ឆាប់មានអារម្មណ៍ធូរស្រាលពីបន្ទក់ដល់ធ្ងន់មួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here