រឿងឆ្កួត៧យ៉ាង កើតមាន​ចំពោះ​ទ្វារមាស​ពេល​មាន​ផ្ទៃពោះ!

0
1

ទ្វារមាស ត្រូវបាន​គេ​ចាត់ទុកជា​សរីរាង្គ​ដែលមាន​ភាពស្មុគស្មាញ​ខ្លាំង​បំផុត ព្រោះ​វា​អាច​ប្រែប្រួល​បាន​ច្រើនយ៉ាង​ទៅតាម​កាលៈទេសៈ។ សូម្បីតែ​ពេល​មាន​ផ្ទៃពោះ ក៏​ទ្វារមាស​មានការ​ប្រែប្រួល​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​នឹង​ស្មាន​មិន​ដល់​ផងដែរ។

១.មាន​ពណ៌​ខៀវ
នៅពេល​មាន​ផ្ទៃពោះ​បបូរ​ទ្វារមាស ឬ​មាត់ស្បូន អាច​មើលទៅ​មាន​ពណ៌​ខៀវ ឬ​ពណ៌​ស្វាយ ដោយសារតែ​លំហូរ​ឈាម​កើនឡើង​ខ្លាំង។

២.ចេញឈាម
លា​ហើយ​ការ​មក​រដូវ​ទេ ប៉ុន្តែ​មិនមែន​ន័យ​ថា​ទ្វារមាស​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ឈប់​ហូរឈាម​នោះទេ វា​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា​ចំពោះ​ការ​ហូរឈាម​តិចតួច​ស​ម្រា​ប់​ស្ត្រី​ទាំងឡាយ។

៣.សរសៃ​វ៉ែន​រីក​ធំ
ការពិត​វា​មិនមែនជា​រឿង​រីករាយ​នោះទេ នៅពេលដែល​ឃើញ​សរសៃ​វ៉ែន​អណ្តែត​ឡើងលើ​តំបន់​ទ្វារមាស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ។ ក៏ប៉ុន្តែ​បញ្ហា​ទាំងនេះ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្រោយ​សម្រាល​បាន​រយៈពេល៦សប្តាហ៍។

៤.ហើម
លំហូរ​ឈាម​អាច​បន្ថែម​កាន់តែខ្លាំង​ឡើង ធ្វើ​ឲ្យ​ផ្នែក​ទ្វារមាស​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ថា ធ្ងន់ និង​ហើម។

៥.ខ្យល់​ចេញ​តាម​ទ្វារមាស
ខ្យល់​ចេញ​តាម​ទ្វារមាស​អាច​កើតមាន​ឡើងជា​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ។

៦.មាន​អាការ​រមាស់
ការបញ្ចេញ​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ អាច​នាំ​ប​ណ្តោ​ល​ឲ្យ​មានការ​កកើត​នៃ​ពពួក​បាក់តេរី ឬ​ផ្សិត ហើយ​ទីបំផុត​តំបន់​ទ្វារមាស​នឹងមាន​អាការ​រមាស់។

៧.មាន​ក្លិន​មិនល្អ
ការផ្លាស់ប្តូរ​កម្រិត pH របស់​ទ្វារមាស​អំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្លិន​មិនល្អ​កើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here