ចង់ដឹងទេ! តើក្នុងសប្តាហ៍នីមួយៗទារកមានទំហំប៉ុណ្ណា?

0
1

ក្នុងដំណាក់កាលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីនឹងផ្លាស់ប្តូរ ដើម្បីរៀបចំបន្ទប់សម្រាប់ជីវិតថ្មីដែលត្រៀមចាប់កំណើតនៅថ្ងៃខាងមុខ។ ក៏ប៉ុន្តែ តើអ្នកម្តាយគ្រប់រូបដឹងទេថា នៅក្នុងដំណាក់កាលនីមួយៗ តើទារកមានទំហំប៉ុណ្ណា? តើសរីរាង្គណាខ្លះដែលត្រូវអភិវឌ្ឍឡើងមុនគេ? ទាំងអស់នេះហើយជាអ្វីដែលទារកត្រូវឆ្លងកាត់មុនពេលចេញមកឃើញពន្លឺថ្ងៃ។ ដូច្នេះ បើចង់ដឹងច្បាស់ពីការលូតលាស់របស់ទារកនៅក្នុងផ្ទៃ សូមស្វែងយល់ពីអត្ថបទខាងក្រោមទាំងអស់គ្នាៈ

សប្តាហ៍ទី១-២
ក្នុងដំណាក់កាលបង្កកំណើតដំបូង ស៊ុតមានទំហំប៉ុនគ្រាប់ល្ង ហើយវាមានកោសិកាព័ទ្ធជុំវិញចំនួន ៣២កោសិកា។

សប្តាហ៍ទី៥
ដំណាក់កាលនេះ ទារកស្ទុះឡើងប៉ុនគ្រាប់ម្រេច ហើយវាក៏ជាពេលដែលសរសៃឈាមបេះដូង ឆ្អឹងខ្នង និងខួរក្បាល ចាប់ផ្តើមអភិវឌ្ឍឡើងផងដែរ។ តែបើនិយាយពីទំហំ មានប្រហែលជា ០,០៥អ៊ីញ។

សប្តាហ៍ទី៧
ឈានចូលដល់សប្តាហ៍ទី៧ ទារកនៅក្នុងផ្ទៃមានប្រវែងប្រហែលជាកន្លះអ៊ីញ ឬមានទំហំប៉ុនផ្លែ blueberry។

សប្តាហ៍ទី៩
កូនរបស់លោកអ្នកនឹងមានទំហំធំជាងផ្លែ cherry ហើយចាប់ពីពេលនេះ អំប្រ៊ីយ៉ុងអាចត្រូវបានគេហៅថា ទារក។

សប្តាហ៍ទី១៥
ការវិវត្តិរបស់ទារកក្នុងសប្តាហ៍នេះមានទំហំប៉ុនផ្លែប៉ោម ឬប្រហែលជា៤អ៊ីញ ហើយទារកផ្លាស់ប្តូរទីនៅក្នុងផ្ទៃយឺតៗ។

សប្តាហ៍ទី១៨
ពេលនេះទារកមានទំហំ ៦អ៊ីញ ចំណែកឯជើងរបស់ពួកគេក៏ចាប់ផ្តើមលូតលាស់ធំផងដែរ។

សប្តាហ៍ទី២២
ទារកនៅក្នុងដំណាក់កាលនេះមានទំហំរហូតដល់ទៅ ១០អ៊ីញ ហើយសួតក៏ចាប់ផ្តើមអភិវឌ្ឍឡើងដែរ។

សប្តាហ៍ទី៣០
ដំណាក់កាលមួយនេះ ទារកមានទំហំ ១៥អ៊ីញ ហើយកូនរបស់អ្នកចាប់ផ្តើមចេះគេង និងចេះភ្ញាក់ដឹងខ្លួនដែរ។

សប្តាហ៍ទី ៤០-៤២
នៅក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ទារកមានទំហំរហូតដល់ទៅ២០អ៊ីញ ហើយនេះជាពេលវេលាដែលទាររករងចាំថ្ងៃចាប់កំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here