គុណសម្បត្តិនៃទឹកដោះដំបូង ដែលម្តាយថ្មោងថ្មីមិនធ្លាប់ដឹង

0
1

អ្នកដែលទើបនឹងក្លាយជាម្តាយលើកដំបូងប្រហែលជាមិនទាន់ដឹងទេថា ទឹកដោះដែលកូនបៅដំបូងបន្ទាប់ពីកំណើតភ្លាមៗ វាខុសពីទឹកដោះដែលសម្រាលហើយយូរថ្ងៃនោះទេ។ ទឹកដោះដំបូងត្រូវបានគេហៅថា Colostrum វាមានពណ៌លឿងខាប់ៗដែលបានផលិតក្នុងរយៈពេល ២៤ ម៉ោងក្រោយពេលសម្រាល។ ក៏ប៉ុន្តែមានអ្នកម្តាយខ្លះអាចផលិតទឹកដោះដំបូងនេះ រហូតដល់រយៈពេល ៤ថ្ងៃ ដោយអាស្រ័យទៅលើសមត្ថភាពរាងកាយ។

តើទឹកដោះដំបូង (Colostrum) មានគុណសម្បត្តិអ្វីខ្លះចំពោះទារក?

ជួយឲ្យរាងកាយទារកធន់នឹងជំងឺ៖ ទឹកដោះដំបូងមានសមត្ថភាពជួយជួសជុលជាលិកា រំញោចប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគរបស់ទារកទើបនឹងកើត។ លើសពីនេះវាជំរុញដល់ការលូតលាស់ និងជំរុញដល់ការអភិវឌ្ឍខួរក្បាលចំពោះទារក។

ផ្ទុកសារធាតុរំញោច៖ នេះសំដៅទៅលើលាមកដែលសល់ក្នុងពោះវៀនរបស់ទារកទើបនឹងកើត។ ដោយសារតែ colostrum អាចជួយបណ្តេញលាមករបស់ទារកទើបនឹងកើត ប៉ុន្តែប្រសិនបើវាមិនបានបណ្តេញចេញទេ គុណវិបត្តគឺ ទារកអាចមានបញ្ហាហើមពោះ។

ក្រោយពេលដឹងរឿងទាំងនេះ អ្នកម្តាយថ្មោងថ្មីមិនត្រូវខកខានចំពោះការផ្តល់ទឹកដោះដំបូង ឬ colostrum ឲ្យទារកក្រោយពេលសម្រាលឡើយ ហើយបន្ទាប់ពីនោះ ត្រូវបន្តរហូតដល់អាយុ ៦ខែ។ ដោយសារតែទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ ២០០ប្រភេទ និងបរិមាណជាតិទឹកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទារក៕

LEAVE A REPLY

Please enter your comment!
Please enter your name here