Skip to content

រឿង៥យ៉ាងដែលឪពុកម្តាយគិតថាធម្មតា ប៉ុន្តែវាអាចបំផ្លាញសុខភាពកូន

ជាការពិតណាស់ ឪពុកម្តាយឯណាមិនចេះស្រឡាញ់កូននោះ ដូច្នេះការមើលថែដោយយកចិត្តទុកដាក់ គឺជាកាត្តាព្វកិច្ចចម្បងដែលពួកគេត្រូវធ្វើ។ ក៏ប៉ុន្តែមានរឿងមួយចំនួនដែលឪពុកម្តាយតែងតែធ្វេសប្រហែស ហើយបណ្តោយវាឲ្យកើតឡើងដដែលៗជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យកូនអាចប្រឈមនឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ដូច្នេះខាងក្រោមនេះ គឺជារឿងមួយចំនួនដែលឪពុកម្តាយគួរតែប្រុងប្រយ័ត្ន៖

១.មើលទូរស្សន៍

យោងតាមការស្ទង់មតិរវាងកុមារដែលបានមើលទូរស្សន៍រយៈពេល ១ម៉ោងក្នុងមួយថ្ងៃ និងកុមារដែលមិនមើលទូរស្សន៍ទាល់តែសោះ បន្ទាប់ពី១ឆ្នាំ រកឃើញថា ការមើលទូរស្សន៍មានហានិភ័យនៃជំងឺ ADHD (ជាជំងឺផ្ចង់អារម្មណ៍ និងអសកម្ម)។ ដោយសារតែការមើលទូរស្សន៍ត្រូវការប្រើភ្នែក និងត្រចៀក ផ្ទុយពីការអភិវឌ្ឍញ្ញាណទាំង៦របស់កុមារ ហេតុនេះកុមារគួរតែមើលទូរស្សន៍ចាប់ពីអាយុ៦ឆ្នាំ។

២.អាហារគ្មានប្រយោន៍

សម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ ការបរិភោគអាហារប្រភេទនេះញឹកញាប់ នាំឲ្យគ្មានប្រសិទ្ធភាពនៃមុខងារ និងការអភិវឌ្ឍកោសិកាខួរក្បាល។ អាហារទាំងនោះមានដូចជា នំប៉័ង សាំងវ៉ិច ហាំប៊ឺហ្គឺរ សាច់ក្រកហតដក ប្រហិត ដំឡូងបារាំងបំពង…។

៣.បារី

ផ្សែងបារី អាចប៉ះពាល់ដល់សួតរបស់កុមារ ខ្លាំងបំផុត ហេតុនេះប្រសិនបើឪពុកម្តាយមានទម្លាប់ជក់បារី គួរតែផ្លាស់ប្តូរផ្នត់គំនិតមួយនេះចេញទៅ ដើម្បីកូនមានសុខភាពល្អ។

៤.ប្រដាប់ក្មេងលេង

ប្រដាប់ក្មេងលេង គឺជារបស់ដែលជិតស្និតបំផុតចំពោះកុមារ។ ប្រសិនបើប្រដាប់ក្មេងលេងទាំងនោះមិនស្អាត និងមានការចម្លងមេរោគ ដែលអាចនាំឲ្យពួកគេកើតមានជំងឺផ្សេងៗយ៉ាងងាយស្រួល។ ដូច្នេះ ឪពុកម្តាយត្រូវតែសម្អាតប្រដាប់ក្មេងលេងឲ្យបានទៀងទាត់។

៥.ទូរស័ព្ទ

លទ្ធផលស្រាវជ្រាវបានបង្ហាញថា ការលេងទូរស័ព្ទអាចប៉ះពាល់ដល់ខួរក្បាលកុមារដោយផ្ទាល់ និងបំផ្លាញសរសៃប្រសាទអុបទិកផងដែរ។

ការបណ្តែតបណ្តោយឲ្យបញ្ហាទាំងអស់នេះកើតឡើងលើកូនជារឿយៗ អាចនាំផលវិបាកដក់កូនទៅថ្ងៃក្រោយ ហេតុនេះអ្វីៗមិនទាន់ហួសពេលឡើយ ប្រសិនបើឪពុកម្តាយឆាប់បញ្ឈប់វា៕