បាក់តេរី និងភាពកខ្វក់ដែលនៅជាប់នឹងប្រដាប់ប្រដាក្មេងលេង ឬក៏ដប់សម្រាប់ឆុងទឹកដោះគោឲ្យកូនមឹម គឺជាបុព្វហេតុចម្បងដែលបណ្តោលឲ្យទារកឆ្លងមេរោគពោះវៀន។ ទោះបីជាជំងឺនេះត្រូវបានព្យាបាលជាសះស្បើយក៏ពិតមែន ប៉ុន្តែប្រសិនបើឪពុកម្តាយមិនបានថែមទាំងកូនឲ្យបានត្រឹមត្រូវទេ វាកើតឡើងម្តងទៀតបាន។
ដូច្នេះដើម្បីបង្ការការវិលត្រលប់មកវិញនៃជំងឺដដែលនេះ ឪពុកម្តាយគួរតែធ្វើរឿងមួយចំនួន៖
១.អនុញ្ញាតឲ្យកូនបៅទឹកដោះម្តាយឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងមួយដែលអាចជួយបង្កើតភាពស៊ាំនៅក្នុងរាងកាយទារក។
២.ដបសម្រាប់កូនមឹមគួរតែត្រូវបានសម្អាតឲ្យទៀងទាត់ និងស្រុះជាមួយទឹកក្តៅដាំពុះ។ បន្ទាប់មកត្រូវផ្តាប់ទុកឲ្យស្ងួតទើបប្រើប្រាស់វា។
៣.ទឹកសម្រាប់ប្រើឆុងទឹកដោះគោ ឬទឹកដែលកុមារបរិភោគគួរតែជាទឹកឆ្អិន។
៤.សម្អាតប្រដាប់ប្រដាក្មេងលេងឲ្យបានទៀងទាត់ ព្រោះនៅពេលដែលកូនរបស់លោកអ្នកលេងវាធ្លាក់ទៅលើដីញឹកញាប់។
៥.ឪពុកម្តាយ ឬអ្នកមើលថែក្មេងត្រូវរក្សាអនាម័យ ជាពិសេសមុនពេលបំបៅកូនត្រូវលាងដៃឲ្យបានស្អាត។
៦.សម្រាប់កុមារដែលមានអាយុអាចញ៉ាំអាហារបាន ឪពុកម្តាយគួរតែជ្រើសអាហារដែលមានប្រយោជន៍ដើម្បីជួយបង្កើនភាពស៊ាំនៅក្នុងខ្លួនកូន។
៧.នៅពេលកូនមានអាយុចាប់ពី ២ទៅ៤ឆ្នាំ អាចចាក់វ៉ាក់សាំងការពារជំងឺរលាកពោះវៀន និងការឆ្លងមេរោគពោះវៀនបាន។
ការឆ្លងមេរោគក្នុងពោះវៀន គឺជាជំងឺដែលអាចព្យាបាលបាន តែវាអាចកើតមានឡើងវិញម្តងទៀតបាន។ ដូច្នេះឪពុកម្តាយគួរតែយកចិត្តទុកដាក់បន្ថែមទៅលើការថែរក្សាកូន ដើម្បីបង្ការជំងឺនេះ កុំឲ្យត្រលប់មកវិញ៕