គួរដឹងវិធីដោះស្រាយភ្លាមៗ​ នៅពេលកូនក្តៅខ្លួនឡើងប្រកាច់

0
1

ទារកប្រកាច់ បណ្តោលមកពីរាងកាយរបស់ពួកគេឡើងដល់ ៣៨.៥អង្សាសេ ហើយការប្រកាច់កើតឡើងជាធម្មតាចំពោះកុមារដែលមានអាយុពី ៦ខែ ដល់ ៥ឆ្នាំ។ ការព្រងើយកណ្តើយឲ្យកូនប្រកាច់ដោយសារតែការឡើងកម្តៅច្រើនដងពេក កូនរបស់អ្នកអាចប្រឈមនឹងបញ្ហារលាកស្រោមខួរក្បាល។

យកល្អនៅពេលដែលអ្នកឃើញកូនប្រកាច់ គួរតែធ្វើបែបនេះដើម្បីដោះស្រាយភ្លាមៗ៖

១.នៅពេលកូនរបស់អ្នកមានការប្រកាច់ ត្រូវធ្វើចិត្តឲ្យរឹងមាំកុំភ័យស្លន់ស្លោរឲ្យសោះ។

២.ដោះសម្លៀកបំពាក់ពួកគេចេញ រួចយកកូនទៅកន្លែងដែលមានខ្យល់ចេញចូលបានល្អ។

៣.ដាក់កូនឲ្យគេងចំហៀង ដើម្បីឲ្យកុមារអាចដកដង្ហើមបានកាន់តែងាយស្រួល។

៤.ប្រសិនបើមានរោគសញ្ញា ឬទឹកមាត់នៅក្នុងមាត់ច្រើនត្រូវយកចេញភ្លាមៗ។ ប៉ុន្តែអ្វីដែលប្រុងប្រយ័ត្នបំផុតនោះគឺ កុំយកឧបករណ៍ ឬសម្ភារៈដាក់ចូលក្នុងមាត់កូន ព្រោះវាអាចបណ្តោលឲ្យឈាមមាត់ ឬខូចធ្មេញ។

៥.កុំព្យាយាមដាស់ ឬអង្រួនកូន ព្រោះវិធីនេះអាចបណ្តោលឲ្យកុមារប្រកាច់កាន់តែខ្លាំង។

៦.យកកន្សែងជ្រលក់ទឹក រួចជូតសម្អាតដៃជើង និងដងខ្លួនឲ្យសព្វ ដើម្បីបើករន្ធញើសឲ្យមានភាពត្រជាក់។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពសម្រាប់កុមារដែលមានការប្រកាច់ និងក្តៅខ្លួនខ្លាំង។

៧.នៅពេលការប្រកាច់របស់កុមារចាប់ផ្តើមថមថយ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម ដើម្បីពិនិត្យមើលរោគសញ្ញា និងបន្តការព្យាបាល។

ការប្រកាច់ គឺជាការគំរាមកំហែងមួយដែលឪពុកម្តាយគួរតែប្រុងប្រយ័ត្ន និងត្រូវតែដឹងពីវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជួយឲ្យកុមារជៀសផុតពីគ្រោះថ្នាក់នឹកស្មានមិនដល់៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here