ការមករដូវ គឺជារឿងដ៏គួរឲ្យធុញទ្រាន់សម្រាប់ស្ត្រីទាំងឡាយ ក៏ប៉ុន្តែវាគឺជាផ្នែកមួយសំខាន់នៃសុខភាពបន្តពូជទូទៅ។ ប្រសិនបើការមករដូវទៀងទាត់ ហើយអ្នកដឹងពីកាលបរិច្ឆេទត្រឹមត្រូវ នោះអ្នកអាចរៀបចំផែនការយកកូនបានយ៉ាងរលូន។ ជាអកុសល់ ការមករដូវនេះប្រហែលជាមិនមានភាពទៀងទាត់សម្រាប់ស្ត្រីគ្រប់គ្នានោះទេ។
តើការមករដូវមិនទៀត គឺជាអ្វី?
ការមករដូវមិនទៀង ជាធម្មតាបង្ហាញពីអតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ វដ្តរដូវដ៏ល្អមានរយៈពេល ២៨ថ្ងៃ ប៉ុន្តែប្រសិនការមករដូវឆាប់ជាងនេះ ឬយូរជាងនេះ គឺជាការមករដូវមិនទៀងទាត់។
តើអ្វីដែលបណ្តោលឲ្យការមករដូវមិនទៀតទាត់?
មានកត្តាជាច្រើនដែលរួមចំណែកដល់ការមករដូវមិនទៀងទាត់ចំពោះស្ត្រី ហើយកត្តាទាំងនោះច្រើនតែទាក់ទងជាមួយនឹងរបៀបរស់នៅមិនល្អ។
១.ស្ត្រេសខ្លាំង
បញ្ហាស្ត្រេស អាចរំខានដល់ការផលិតអ័រម៉ូន អឺស្ត្រូសែន និងអ័រម៉ូនបន្តពូជដទៃទៀត។ ជាលទ្ធផលស្រទាប់ស្បូនរបស់អ្នករៀបចំមិនបានត្រឹមត្រូវ ហើយអ្នកក៏មិនមានការមករដូវដែរ។
២.របបអាហារមិនល្អ
របបអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មទាប អាចរំខានដល់ដំណើរការធម្មតានៃអ័រម៉ូនផ្សេងៗនៅក្នុងរាងកាយរបស់ស្ត្រី។ ជាលទ្ធផលស្ត្រីនឹងមានវដ្តរដូវមិនទៀងទាត់។
ឧទាហរណ៍ អាហារដែលមានសារធាតុរំញោចខ្ពស់ ដូចជាសារធាតុបន្ថែម និងថ្នាំសំលាប់សត្វល្អិត អាចរំខានដល់ដំណើរការធម្មតានៃក្រពេញ Adrenal ហើយអាចបណ្តាលឱ្យមានការកើនឡើងនៃអ័ររម៉ូន cortisol ។ ការកើនឡើងនៃអ័រម៉ូនអ័រម៉ូន cortisol ខ្ពស់ អាចរារាំងមុខងារធម្មតារបស់អ័រម៉ូនជាច្រើនរួមទាំងអរម៉ូនបន្តពូជ។
៣.ថ្នាំពន្យាកំណើត
ថ្នាំពន្យាកំណើតមានឥទ្ធិពលផ្ទាល់ទៅលើការមករដូវ។ វាធ្វើឲ្យការមរដូវកាន់តែតិច ហើយយូរៗវានឹងបញ្ឈប់ការមករដូវទាំងស្រុង។
៤.ស្រកទម្ងន់ខ្លាំង
ប្រសិនបើសមាមាត្រនៃរាងកាយធ្លាក់ចុះខ្លាំង នោះអ្នកអាចនឹងមានការមករដូវមិនទៀងទាត់ ដោយសារតែខ្លាញ់ក្នុងខ្លួនទាប។ ខ្លាញ់ក្នុងរាងកាយជួយក្នុងការបង្កើតអ័រម៉ូនអឹស្ត្រូសែន ដែលជាអ័រម៉ូនចាំបាច់សម្រាប់ដំណើរការធម្មតានៃអូវែ។
៥.ក្រពេញទីរ៉ូអ៊ីត
ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលទទួលរងពីបញ្ហាក្រពេញទីរ៉ូអ៊ីត តែងតែខកខានការមករដូវ ឬមានរដូវមិនទៀងទាត់។
៦.ឡើងទម្ងន់ភ្លាមៗ
ការកើនឡើងយ៉ាងនៃទម្ងន់រាងកាយក្នុងរយៈពេលខ្លី អាចប៉ះពាល់ដល់ដំណើរការធម្មតានៃអ័រម៉ូន រួមបញ្ចូលទាំងអ័រម៉ូនភេទផងដែរ។ នេះអាចជាមូលហេតុមួយនៃការមករដូវមិនទៀងទាត់។
៧.លក្ខខណ្ឌវេជ្ជសាស្ត្រ
ស្ត្រីដែលមានបញ្ហាសុខភាពដូចជា ទឹកនោមផ្អែម សរសៃប្រសាទ កើតដុំសាច់ក្នុងស្បូន និងជំងឺកាមរោគ ក៏ជាមូលហេតុដែលធ្វើឲ្យការមករដូវរបស់ស្ត្រីមិនទៀតទាត់ដែរ៕