ស័ង្កសី គឺជាសារធាតុសារធាតុរ៉ែមួយប្រភេទដែលចូលរួមយ៉ាងសកម្មក្នុងការរំលាយអាហារ ការអភិវឌ្ឍ និងរក្សាតុល្យភាពរាងកាយ។ ស័ង្កសី ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការចម្លង DNA ការសំយោគប្រូតេអ៊ីន ចូលរួមក្នុងសមាសភាពនៃអង់ស៊ីមជាង ៣០០ ជំរុញអ័រម៉ូនលូតលាស់ បង្កើនការស្រូប បង្កើនចំណង់អាហារ និងរក្សាមុខងារប្រព័ន្ធការពាររាងកាយប្រកបដោយប្រសិទ្ធភាព។
កុមារដែលខ្វះស័ង្កសី ការលូតលាស់រាងកាយត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ឬឈប់លូតលាស់។ ទោះជាយ៉ាងណាក៏ដោយស័ង្កសី មិនត្រូវបានរក្សាទុកក្នុងខ្លួនបានទេ ដូច្នេះវានឹងខ្វះប្រសិនបើការទទួលទានរបបអាហារពុំសូវមានជាតិស័ង្កសី។
ទម្លាប់នៃការកិនអាហារ មុនពេលចម្អិនសម្រាប់កុមារក៏ជាមូលហេតុនៃការបាត់បង់សារធាតុចិញ្ចឹមមួយនេះដែរ។ ការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ស័ង្កសី ដែលបាត់បង់ក្នុងពេលកែច្នៃអាហារអាចឡើងដល់ទៅ ៩០ភាគរយ ដែលជាហេតុនាំឲ្យមានកង្វះស័ង្កសីចំពោះកុមារទូទៅ។
ដូច្នេះ អ្នកម្តាយគួរតែជៀសវាងផ្តល់អាហារកែច្នៃដល់កូន ហើយគួរតែព្យាយាមស្វែងរកអាហារថ្មីដែលសម្បូរទៅដោយជាតិស័ង្កសីច្រើនដូចជា អង្ករសំរូប ស៊ុតមាន់ ក្តាម អ័យស្ទ័រ សាច់គោ គ្រាប់ល្ពៅ សណ្ទែកដី…៕