ដូចដែលយើងបានដឹងហើយថា កុមារតូចៗមានភាពរពិស ចូលចិត្តលេងរបស់របរខ្លាំងណាស់ ជាពិសេសជាមួយនឹងសត្វចិញ្ចឹមតែម្តង។ ប៉ុន្តែអ្នកត្រូវមានការប្រុងប្រយ័ត្ន ព្រោះសត្វចិញ្ចឹមដូចសត្វជាឆ្កែ និងឆ្មាអាចបង្កគ្រោះថ្នាក់ដល់កូនគ្រប់ពេល។
ប្រសិនបើអ្នកបណ្តោលឲ្យកូនលេងជាមួយនឹងឆ្កែ ឬឆ្មា ចៃដែលនៅលើសត្វទាំងនោះអាចខាំកូនរបស់អ្នក ដែលបង្កឲ្យមានភាពឈឺចាប់ ឬរមាស់បាន។ ចំណែកឯរោមសត្វឆ្កែ និងឆ្មា អាចបណ្តោលឲ្យមានប្រតិកម្មអាឡែកស៊ី ឬវិវត្តទៅជាជំងឺហឺត។ លើសពីនេះកុមារដែលប៉ះពាល់រោមសត្វទាំងនេះអាចឆ្លងប៉ារ៉ាស៊ីតចូលក្នុងខ្លួន និងឆ្លងមេរោគផ្សេងៗ។
កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត កូនរបស់អ្នកអាចរងរបួសដោយសារតែសត្វឆ្កែខាំ ឬឆ្មា ខ្វាចត្រូវ ជាពិសេសប្រសិនបើពួកមានផ្ទុកមេរោគឆ្កែឆ្កួត កូនរបស់អ្នកអាចប្រឈមនឹងជំងឺឆ្កែឆ្កួតដែរក្នុងករណីដែលអ្នកនាំកូនទៅចាក់ថ្នាំមិនទាន់ពេល។
ដើម្បីសុវត្ថិភាពអ្នកមិនត្រូវបណ្តោយឲ្យកូនលេងជាមួយសត្វចិញ្ចឹមទាំងនេះឡើយ ឬអ្នកអាចចាប់សត្វទាំងនោះទៅដាក់ក្នុងទ្រុងដាច់ដោយឡែក កុំឲ្យកូនទៅលេងជាមួយ៕