៥ទៅ១០នាទីបើកូនចូលបន្ទប់ទឹកម្តង ប្រញាប់នាំទៅពេទ្យភ្លាម!

0
1

ប្រសិនបើកូនរបស់អ្នកតែងតែចូលបន្ទប់ទឹករៀងរាល់ ៥ទៅ១០នាទីម្តង ឬរាប់សិបដងក្នុងមួយថ្ងៃ សូមកុំបណ្តែតបណ្តោលឲ្យសោះ ជាពិសេសក្មេងអាយុក្រោម ៥ឆ្នាំ ត្រូវបានគេចាត់ទុកជារឿងមិនធម្មតា។

តើមូលហេតុអ្វីដែលបណ្តោលឲ្យកូនចូលបន្ទប់ទឹកញក់ញាប់?

១.មូលហេតុដំបូង គឺជំងឺប្រព័ន្ធទឹកនោម

ជំងឺនេះធ្វើឲ្យកុមារមានអាការៈគ្រុនក្តៅខ្ពស់ ឈឺខ្នង ទឹកនោមបែកពពុះ ទឹកនោមមានក្លិនឆ្អេះខ្លាំង ក្អួតចង្អោរ និងរលាកប្លោកនោម។ ទោះជាកុមារនោមញឹកមែន ប៉ុន្តែការបង្ហូរទឹកនោមចេញមកតិចៗ ក្តៅ មានពពុះ ហើយជួនកាលមានឈាម។ ជំងឺនេះអាចត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក តែប្រសិនបើកុមារពិបាកលេបថ្នាំ និងខ្វះជាតិទឹក ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម។

២.មូលហេតុបន្ទាប់គឺ ផ្លូវចិត្ត

វាកើតឡើងដោយសារតែភាពតានតឹង និងការថប់បារម្ភ ដែលអាចបណ្តលមកពីគ្រួសារ ឬការសិក្សាផងដែរ ហើយកុមារតែងតែនោមច្រើន។ នៅពេលចាប់ផ្តើមចូលរៀននៅអាយុ ៤ទៅ៩ឆ្នាំ ពួកគេភាគច្រើនបត់ជើងតូចនៅពេលថ្ងៃ ប៉ុន្តែពេលយប់ពួកគេនឹងគេងច្រើន។

ទោះជាយ៉ាង ប្រសិនបើកូនរបស់អ្នកនោមខុសប្រក្រតី យកល្អគួរតែនាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលមូលហេតុ និងព្យាបាលឲ្យទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here