វិធីបង្រៀនកូនឲ្យស្រឡាញ់សៀវភៅតាំងពីតូច

0
1

តើអ្នកដឹងទេថា ការអានអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលកុមារ? ការអានត្រូវបានគេចាត់ទុកជាយុទ្ធសាស្ត្រដ៏ល្អបំផុត ដែលអាចជួយឲ្យកុមារមានជំនាញក្នុងការចង់ចាំបានល្អ និងក្លាយជាក្មេងដែលមានខួរក្បាលឆ្លាតវៃ។

តើត្រូវធ្វើដូចម្តេចចទើបអាចជួយឲ្យកូនស្រាឡាញ់ចូលចិត្តការអាន?

១.អាយុត្រឹមត្រូវក្នុងការចាប់ផ្តើម គឺចាប់ពី៦ខែ

ឪពុកម្តាយគួរតែបង្រៀនកូនៗឲ្យចេះអានសៀវភៅដែលមានភ្ជាប់រូបភាពមកជាមួយ ឬសៀវភៅបែបអប់រំ ហើយអាចយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។

២.នៅពេលបង្រៀនកូនឲ្យអានសៀវភៅ ត្រូវនៅឲ្យឆ្ងាយពីទូរស្សន៍ ឬឧបករណ៍អេឡិចត្រូនិច

ដើម្បីឲ្យកូនផ្តោតអារម្មណ៍ទៅលើតែសៀវភៅមួយមុខ អ្នកត្រូវឲ្យកូននៅឲ្យឆ្ងាយពីទូរទស្សន៍ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ហើយរៀបចំសៀវភៅដែលគួរឲ្យចាប់អារម្មណ៍ ដែលសក្តិសមសម្រាប់អាយុ ប្រហែលជា ២ទៅ៣ក្បាល ដោយឲ្យកូនជ្រើសរើសដោយខ្លួនឯង។ មិនតែប៉ុណ្ណោះអ្នកត្រូវឲ្យកូនបើកសៀវភៅដោយខ្លួនឯងម្តងហើយម្តងទៀត ដើម្បីឲ្យគាត់ចង់ចាំ និងអានយ៉ាងទៀងទាត់យ៉ាងហោចណាស់ ១ទៅ២ដងក្នុងមួយសប្តាហ៍។ អ្នកអាចប្រើវិធីសាស្ត្រពិនិត្យឡើងវិញ ដូចជាសួរថា តើតួអង្គប៉ុន្មាននាក់នៅក្នុងសៀវភៅ ឬតួអង្គមានឈ្មោះអ្វីខ្លះ។ល។ វាអាចត្រូវបានប្រើជាសកម្មភាពរីករាយ ក្នុងអំឡុងពេលនៅផ្ទះ ឬមុនពេលចូលគេង។

ការអាន គឺជាសកម្មភាពដែលមានប្រយោជន៍យ៉ាងខ្លាំង ហើយអាចធ្វើបានទាំងខាងក្រៅ និងក្នុងផ្ទះ។ នៅពេលកូនអានសៀវភៅញឹកញាប់ ពួកគេនឹងមានការអភិវឌ្ឍខួរក្បាលបានល្អប្រសើរជាងក្មេងដែលមិនទម្លាប់អានសៀវភៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here