៥សញ្ញាព្រមានថា ទារក​ក្នុង​ផ្ទៃ​កំពុងតែ​ជួប​គ្រោះថ្នាក់ហើយ

0
2

ជា​រឿង​ធម្មតា​ទៅហើយ នៅពេល​មាន​ផ្ទៃពោះ​ស្ត្រី​ជៀស​មិន​ផុតពី​បញ្ហា​ក្អួតចង្អោរ ឈឺពោះ លេច​នោម ឬ​ហូរឈាម​តិចតួច​នោះទេ ព្រោះ​រាងកាយ​កំពុងតែធ្វើការ​ផ្លាស់ប្តូរ។ ក៏ប៉ុន្តែ​ប្រសិនបើ​អាការ​ប្រែជា​ធ្ងន់ធ្ងរ​ខុស​ប្រក្រតី វា​ជាការ​ព្រមាន​ថា កូន​ក្នុង​ផ្ទៃ​របស់​អ្នក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ហើយ។

ទារក​មាន​ចលនា​តិច៖ នៅពេល​ទារក​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ២៤សប្តាហ៍ នឹង​មានការ​កម្រើក​ខ្លាំង ប៉ុន្តែ​ប្រសិនបើ​ដំណាក់កាល​នេះ​កូន​មាន​ចលនា​តិច អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ពួកគេ​កំពុង​តែមាន​សុខភាព​ទន់ខ្សោយ។

ហូរឈាម​ច្រើន​ហួសប្រមាណ៖ ការហូរ​ឈាម​ទ្វារមាស​តិចតួច​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា ប៉ុន្តែ​បើ​ការ​ហូរឈាម​ច្រើន​ហួសប្រមាណ គឺជា​សញ្ញា​នៃ​ការ​រលូត​កូន ឬ​សុខ​កំពុងតែ​បាំង​ជិត​មាត់ស្បូន។ បើ​មាន​ករណីបែបនេះ​កើតឡើង ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លា។

ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង៖ នៅពេល​ពពោះ ស្ត្រី​គ្រប់រូប​ត្រូវតែមាន​ការឈឺចាប់​ខ្លះ ព្រោះ​រាងកាយ​មានការ​ប្រែប្រួល។ ទោះជា​យ៉ាងណា បើ​ការឈឺចាប់​នោះ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​មានការ​ធ្លាក់ឈាម​ទៀត​នោះ អាចជា​សញ្ញា​នៃ​ការ​រលូត​កូន ឬ​កូន​នៅ​ក្រោ​ស្បូន។

ស្បូន​មានការ​ក​ន្ទ្រា​ក់​ខ្លាំង​នៅ​សប្តាហ៍​ទី៣៖ អ្នក​ម្តាយ​ដែល​ទើបនឹង​ពពោះ​លើកដំបូង អាច​ច្រឡំ​ថា​ជាស​ញ្ញា​នៃ​ការ​សម្រាលកូន​មុនពេល​កំណត់។ ក៏ប៉ុន្តែ​នេះ​ជា​រឿង​មិន​ពិត​ទេ បើ​ស្បូន​ក​ន្ទ្រា​ក់ខ្លាំងៗនៅ​ដើម​ត្រីមាស​ទី ៣ ត្រូវ​ប្រញាប់​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម ព្រោះ​កូន​អាច​ប្រឈម​នឹង​បញ្ហា​រលូត។

បែក​ទឹកភ្លោះ៖ អំឡុងពេល​មាន​ផ្ទៃពោះ ស្បូន​នឹង​រីក​ធំ​បន្តិចម្តងៗធ្វើ​ឲ្យ​ប្លោកនោម​ត្រូវ​រង​នូវ​សម្ពាធ​ខ្លាំង ដូច្នេះ​ពេលខ្លះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​លេច​នោម។ ទោះជា​យ៉ាងណា ប្រសិនបើ​សារធាតុ​រាវ​ចេះតែ​ហូរ​បន្ត​មក​មិន​ព្រម​ឈប់ ត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​ដោះស្រាយ​ភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here