អ្នកណាមិនដឹងគុណសម្បត្តនៃតែស្លឹកគ្រៃ ប៉ុន្តែស្ត្រីមានផ្ទៃពោះមិនអាចផឹកបានទេ!

0
1

ស្លឹកគ្រៃ គឺជាគ្រឿងទេសមួយប្រភេទដែលត្រូវបានគេនិយមប្រើក្នុងការចម្អិនអាហារ។ វាមានលក្ខណៈសម្បត្តិជួយការពារជំងឺជាច្រើន ហើយក៏មានផ្ទុកវីតាមីន និងសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយផងដែរ។ ដោយសារតែគុណសម្បត្តិទាំងនេះ ស្លឹកគ្រៃត្រូវបានគេផលិតជាភេសជ្ជៈដើម្បីថែទាំសុខភាពថែមទៀត។

យោងតាមមជ្ឈមណ្ឌល Memorial Sloan Kettering Cancer នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានបង្ហាញថា ស្លឹកគ្រៃមានផ្ទុកសមាសធាតុ citral និង myrcene ដែលអាចបង្កឲ្យមានការពិការភាពពីកំណើត ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែជៀសវាងទទួលទានតែស្លឹកគ្រៃ។ ប្រសិនបើអ្នកទទួលទានច្រើនពេក វាអាចជំរុញឲ្យមានការធ្លាក់ស ហើយលើសពីនេះទៅទៀតវាអាចរារាំងការបែងចែកកោសិកា ដែលអាចបណ្តោល្យភ្នាសទារករហែក និងបណ្តោលឲ្យរហូតកូនបាន។

ទោះបីជាស្លឹកគ្រៃ គឺជារុក្ខជាតិឱសថដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ដល់រាងកាយក៏ដោយ ប៉ុន្តែសមាសធាតុ citral និង myrcene របស់វាអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែជៀសវាងទទួលទានតែស្លឹកគ្រៃ ដើម្បីឲ្យរាងកាយរបស់ទារកមានភាពរឹងមាំនៅពេលបង្កកំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here