បើមានលក្ខខណ្ឌ​ទាំងនេះ ទារកអាច​ប្រឈម​នឹង​បញ្ហា​ថ្លង់ពីកំណើត

0
1

ត្រចៀក គឺជា​សរីរាង្គ​មួយ​ដែលមាន​សារៈសំខាន់​បំផុត​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ តែបើ​ត្រចៀក​មាន​បញ្ហា​ស្តាប់​លែង​ឮ​អ្នក​ច្បាស់​ជា​ពិបាក​ក្នុងការ​ទំនាក់ទំនង​គ្នា។ ប្រសិនបើ​វា​កើតឡើង​ចំពោះ​ទារក​វិញ​អាច​ប្រឈម​នឹង​បញ្ហា​ភាសារ ដោយសារតែ​មិនអាច​ស្វែងយល់​ពី​ភាសារ​នៅពេលដែល​ឪពុកម្តាយ​បង្រៀន​និយាយ។

បើ​យោងតាម​អង្ក​ការ​ពិភពលោក WHO បាន​បង្ហាញថា ក្នុងចំណោម​ទារក ១,០០០នាក់ មាន ៣នាក់ ដែល​កើត​ជំងឺ​ថ្លង់​បន្ទាប់ពី​ចាប់កំណើត។ ទារក​ដែលមាន​ហានិភ័យ​ថ្លង់​ខ្ពស់ គឺ​ទារ​កកើត​មិន​គ្រប់​ខែ អ្នក​ម្តាយ​ស្ត្រេ​ស​ច្រើន​ពេល​មាន​ផ្ទៃពោះ ទារក​ថ្លោះ​ជ្រុល ទារក​ស្រាល​ជាង ២,៥គីឡូក្រាម ការឆ្លង​មេរោគ​ក្នុងពេល​មាន​ផ្ទៃពោះ ឬ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ធ្ងន់ធ្ងរ…។

ជួនកាល ការប្រើប្រាស់​ថ្នាំ​អំឡុងពេល​មាន​ផ្ទៃពោះ ឬ​ឆ្លង​វីរុស​អំឡុង​ត្រីមាស​ទី ១ នៃ​ការ​មាន​ផ្ទៃពោះ ជាពិសេស​មេរោគ Rubella ឬ​ភាពមិនប្រក្រតី​ពី​កំណើត​ដោយសារតែ​ហ្សែ​ន ក៏​ធ្វើ​ឲ្យ​ទារក​កើតមក​មាន​បញ្ហា​ស្តាប់​មិនឮ​ដែរ។

អាស្រ័យហេតុនេះ ប្រសិនបើ​អ្នក​សង្កេតឃើញ​ភាពមិនប្រក្រតី​ចំពោះ​ការ​ស្តាប់​របស់​ទារក ត្រូវ​បញ្ចូនទៅ​កាន់​ម​ន្ទើ​រ​ពេទ្យ​ដើម្បី​រក​វិធី​ដោះស្រាយភ្លាម៕

Related image

LEAVE A REPLY

Please enter your comment!
Please enter your name here