ភាពគ្មានកូន កំពុងតែមានការកើនឡើងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយវាក៏ជាក្តីព្រួបារម្ភដ៏ធំសម្រាប់គូស្នេហ៍ភាគច្រើនផងដែរ។ ជាពិសេសសម្រាប់គូស្នេហ៍ដែលកម្រនឹងរៀបការ ឬរៀបការនៅវ័យលើស ៣៥ឆ្នាំ តែម្តង។
តើមូលហេតុអ្វីបណ្តោលឲ្យគ្មានកូន?
ភាពគ្មានកូន អាចកើតមានឡើងដោយសារតែបុរស ៤០ភាគរយ ស្ត្រី ៥០ភាគរយ និង១០ភាគរយទៀត គ្មានមូលហេតុច្បាស់លាស់នោះទេ។ ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យគូស្វាមីមិនមានកូនប្រើនឹងគេ៖
១.បណ្តោលមកពីការផលិតមេជីវិតឈ្មោលមិនប្រក្រតី ទាំងគុណភាព និងបរិមាណ។
២.បណ្តោលមកពីភាពមិនប្រក្រតីនៃមាត់ស្បូន ស្បូន និងទ្វារមាស។
៣.កត្តាផ្សេងទៀត គឺបណ្តោលមកពីការរួមភេទច្រើនពេក ស្ត្រេសច្រើន ឬជំងឺប្រចាំកាយផ្សេងៗ។
ដើម្បីដោះស្រាយបញ្ហាគ្មានកូន គូស្វាមីគួរតែទៅជួបគ្រូពេទ្យពិនិត្យរកមើលភាពមិនប្រក្រតី និងព្យាបាលទៅតាមកត្តាជាក់ស្តែង។ ប្រសិនបើក្រោយការព្យាបាលមិនមានបញ្ហាអ្វីទេ គូស្វាមីអាចដំណើរការយកកូនតាមធម្មជាតិបាន ក៏ប៉ុន្តែប្រសិនបើមានភាពមិនប្រក្រតីវិញនោះ ចាំបាច់ត្រូវពិចារណាទៅលើជំនួយពីបច្ចេកវិទ្យាក្នុងការបន្តពូជ គឺការចាក់បញ្ចូលមេជីវិតឈ្មោល។
ទោជាយ៉ាងណាប្រសិនបើគូស្វាមីព្យាយាមយកកូនមុនវ័យ ៣៥ឆ្នាំ ហើយថែរក្សាសុខភាពឲ្យបានល្អទៀតនោះ ឱកាសក្នុងការមានផ្ទៃពោះច្បាស់ជាមានច្រើន៕