នេះគឺជាការព្រមានដ៏ធំមួយសម្រាប់អ្នកម្តាយមានផ្ទៃពោះគ្រប់រូប ចំពោះឥរិយាបទនៃការគេង ដែលអាចជះឥទ្ធិពលអាក្រក់ដល់កូនមិនទាន់កើត។
យោងតាមគេហទំព័រចក្រភពអង់គ្លេស Daily Mail បានចុះផ្សាយថា ការសិក្សាទៅលើស្ត្រីមានផ្ទៃពោះជាង ៤៥០នាក់ ក្នុងនោះមាន ១៥៥នាក់ ដែលបានបាត់បង់កូន ដោយសារតែការគេងផ្អៀងបែរទៅខាងស្តាំ។ ទម្លាប់គេងបែបនេះ អាចបង្កើនហានិភ័យនៃការស្លាប់ចំពោះកូននៅក្នុងផ្ទៃមានការកើនឡើងទ្វេដង ជាពិសេសក្នុងអំឡុងពេល ៣ខែចុងក្រោយ។
បន្ថែមពីលើការស្ទង់មតិបានរកឃើញទៀតថា ស្ត្រីមានផ្ទៃពោះដែលគេងយប់កម្រនឹងក្រោយចូលបន្ទប់ទឹក អាចបង្កើនហានិភ័យខ្ពស់ក្នុងការស្លាប់ជាងស្ត្រីមានផ្ទៃពោះដែលឧស្សាហ៍ក្រោកចូលបន្ទប់ទឹក។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oakland new Zealand បានពិពណ៌នាអំពីលទ្ធផលនៃការសិក្សាថា អ្នកគេងផ្អៀងទៅខាងស្តាំ នឹងធ្វើឲ្យប្រព័ន្ធបេះដូងរបស់អ្នកម្តាយត្រូវធ្វើការធ្ងន់ក្នុងការបូមឈាមបន្ថែមទៀត ហើយអុកស៊ីសែនបញ្ចូនទៅកាន់កូនក្នុងផ្ទៃមិនបានគ្រប់គ្រាន់ឡើយ។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិត Lucy Chappell អ្នកជំនាញផ្នែកសុខភាពស្ត្រីនៅមហាវិទ្យាល័យ King បាននិយាយថា ទាក់ទងនឹងបញ្ហានេះ ស្ត្រីជាង ៣ភាគ៤ ដែលមានផ្ទៃពោះដែលគេងផ្អៀងទៅខាងឆ្វេង ត្រូវបានគេចាក់ទុកថា ជាឥរិយាបទដ៏ល្អសម្រាប់ទារក។
យោងតាមលទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានគេចាក់ថា ស្របនឹងស្ថិតិដែលកើតមាននៅប្រទេសអង់គ្លេស ដែលមានកុមារប្រមាណ ៤,០០០នាក់ក្នុងមួយឆ្នាំបានស្លាប់ក្នុងផ្ទៃ រួមទាំង១,២០០នាក់កើតមិនគ្រប់ខែ៕