តើធ្វើយ៉ាងណាទៅទើបអាចដឹងថាស្វាមីរបស់អ្នកនៅបរិសុទ្ធ? តាមពិតភាពបរិសុទ្ធរបស់បុរសមានភាពខុសស្រលះពីមនុស្សស្រី ដែលសម្គាល់ទៅលើសន្ទះព្រហ្មចារី ក៏ប៉ុន្តែសម្រាប់បុរសវិញគ្មានការពិនិត្យទៅលើអវយវៈឡើយ។
ដូច្នេះដើម្បីដឹងថា ស្វាមីរបស់អ្នកនៅមានភាបរិសុទ្ធ ឬអត់ ក្រោយពេលរៀបការរួច អ្នកអាចសង្កេតមើលកាយវិការ ៥ចំណុច។
១.មានភាពអៀនខ្មាស់ពេលប៉ះពាល់អ្នក
បុរសភាគច្រើនមានភាពក្លាហាន មិនសូវខ្លាចអ្វីទាំងអស់ ក៏ប៉ុន្តែប្រសិនបើគាត់បែរជាមានភាពអៀនខ្មាស់ពេលនៅក្បែរអ្នក នោះមានន័យថា គាត់មិនទាន់អស់ភាពបរិសុទ្ធទេ។
២.អត់ស្គាល់កន្លែងសុខស្រួល
នៅពេលរួមដំណេកជាមួយអ្នក ភរិយាទាំងឡាយអាចសង្កេតឃើញគាត់មានប្រតិកម្មរបៀបបែបភ័យៗ និងត្រូវការចំណាយពេលដើម្បីរាវរកកន្លែងសុខស្រួលទៀតផង។
៣.មិនចេះថើបថ្នាក់ថ្នម
បុរសដែលមិនមានពិសោធន៍ក្នុងការរួមដំណេកពីមុន ប្រាកដជាមិនចេះប្រើមាត់ទៅថើបត្រដុស ដើម្បីដាស់អារម្មណ៍ភរិយាទេ ពោលគឺនៅពេលពួកគាត់រកឃើញកន្លែងស្រណុកហើយ ប្រាកដជាសំរុកមិនព្រមដកថយឡើយ។
៤.មិនដឹងពេលវេលារួមដំណេក
បុរសដែលមិនធ្លាប់រួមដំណេក ភាគច្រើនមិនដឹងថា ពេលណាមនុស្សស្រីបើកភ្លើងខៀវឲ្យឡើយ ទើបធ្វើឲ្យពួកគាត់មានអារម្មណ៍ភ័យៗ ខ្លាចប្រពន្ធប្រកាន់ខឹងជាមួយគាត់។
៥.ឆាប់ព្រោះពិស
ចំណុចដែលសំខាន់បំផុតសម្រាប់ ពិនិត្យមើលស្វាមីនៅមានភាពបរិសុទ្ធ ឬមិនបរិសុទ្ធ គឺសិ្ថតនៅចំណុចនេះហើយ។ មនុស្សប្រុសស្ទើរតែ៩៩ភាគរយ ដែលរួមដំណេកមិនដល់កន្លះនាទីផង ក៏ព្រោះពិសទៅហើយ នោះបញ្ជាក់ថាពួកគេនៅបរិសុទ្ធ។ ព្រោះការរួមដំណេកលើកដំបូង បានធ្វើឲ្យពួកគាត់មានអារម្មណ៍រំជើបរំជួលខ្លាំងពេក ហើយគួបផ្សំជាមួយការខ្វះបច្ចេកទេសផងនោះ ទើបដំណើរការមិនបានយូរ៕