សំខាន់ខ្លាំងណាស់! អាហារ៨ប្រភេទនេះស្ត្រីមានផ្ទៃពោះកុំរំលងឲ្យសោះ

0
1

ការជ្រើសរើសអាហារបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែអ្នកម្តាយនោះទេដែលមានសុខភាពល្អ សូម្បីកូនក្នុងផ្ទៃក៏ដូចគ្នាដែរ ហើយមានការលូតលាស់បានពេញលេញថែមទៀត។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូប ព្យាយាមទទួលទានអាហារទាំង៨ប្រភេទនេះជាប្រចាំ ហើយកុំមើលរំលងឲ្យសោះ។

ផ្តាខាត់ណាពណ៌ខៀវ

ក្រៅពីជាបន្លែដ៏មានរសជាតិ ផ្តាខាត់ណាពណ៌ខៀវ មានផ្ទុកវីតាមីន C កាល់ស្យូម ជាតិដែក ដែលសុទ្ធតែមានអត្ថប្រយោជន៍ដល់រាងកាយ។ លើសពីនេះជាតិសរសៃរបស់វាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ កុំចម្អិនឲ្យឆ្អិនខ្លាំងពេក ព្រោះម្តៅ​នឹងធ្វើឲ្យវាបាត់បង់តម្លៃវីតាមីនផ្សេងៗ។

ទឹកដោះគោ

ទឹកដោះគោ សម្បូរទៅដោយកាល់ស្យូម ដែលចាំបាច់បំផុតសម្រាប់ជួយរក្សាឆ្អឹងរបស់ស្ត្រីមានផ្ទៃពោះឲ្យរឹងមាំ។ ជាពិសេសពេលមានផ្ទៃពោះ ពេលបំបៅដោះកូន និងក្រោយពេលអស់រដូវឆ្អឹងមានភាពទន់ខ្សោយ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែទទួលទានទឹកដោះគោ មួយថ្ងៃឲ្យបាន ២កែវ។

ទឹកដោះគោជូរ

ទឹកដោះគោជូរ មានផ្ទុកមីក្រូជីវសាស្ត្រដែលអាចជួយឲ្យប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានផ្ទៃពោះឲ្យមានភាពរឹងមាំ។ ប៉ុន្តែអ្វីដែលសំខាន់ អ្នកមិនត្រូវបន្ថែមស្ករនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកធាត់ កើតជំងឺទឹកនោមផ្អែម និងបំផ្លាញ់មីក្រូសរីរាង្គទាំងអស់ផងដែរ។

តៅហ៊ូ

អាហារមួយប្រភេទនេះមានផ្ទុកជាតិខ្លាញ់ទាប ប៉ុន្តែមានកាល់ស្យូមខ្ពស់ ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះតៅហ៊ូ មានផ្ទុកសារធាតុដែលអាចជួយសម្រួលដល់កម្រិតអ័រម៉ូន estrogen នៅក្នុងរាងកាយឲ្យមានតុល្យភាព។

ប៉េងប៉ោះ

វាគឺជាប្រភពនៃបេតាការ៉ូទីន វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ អង់ទីអុកស៊ីដង់ អាចជួយប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយឲ្យដំណើរការបានល្អ។ ជាពិសេការស្រាវជ្រាវបានបង្ហាញថា ការទទួលទានប៉េងបោះស្រស់ៗអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកសួត។

គ្រាប់ផ្តាឈូករ័ត្ន

គ្រាប់ធញ្ញជាតិមួយប្រភេទនេះសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយភាពចាស់នៃកោសិកាស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា មើលទៅក្មេងជាងវ័យ។ ដូច្នេះគ្រាប់ផ្តាឈូករ័ត្ន គឺជាអាហារសម្រន់ ដ៏លល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។

ប្រេងអូលីវ

ប្រេងអូលីវជាប្រភេទនៃខ្លាញ់ ដែលល្អ និងមានប្រយោជន៍ដល់សុខភាព ព្រោះវាអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់នៅក្នុងសរសៃឈាម រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមផងដែរ។ លើសពីនេះទៅទៀតប្រេងអូលីវ មានផ្ទុកវីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយថែបំប៉នស្បែកឲ្យភ្លឺថ្លា។

ទឹកស្អាត

៦០ភាគរយនៃរាងកាយរបស់មនុស្សយើងត្រូវបានបង្កើតឡើងដោយសារតែទឹក ហើយដំណើរការប្រព័ន្ធផ្សេងៗក្នុងរាងកាយក៏ពឹងផ្អែកលើទឹកដែរ។ ដូច្នេះអ្នកគួរតែទទួលទានទឹកស្អាតឲ្យបាន៨កែវក្នុងមួយថ្ងៃ ប៉ុន្តែហាមទទួលទានទឹកក្រូចសូដា ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ព្រោះវាអាចបំផ្លាស់សុខភាពទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here