រូបមន្តធម្មជាតិ សម្រាប់ព្យាបាលជំងឺមួយចំនួនពេលមានផ្ទៃពោះ!

0
1
SSUCv3H4sIAAAAAAAEAJ2Ry27DIBBF95X6DxZrW+LlOOmvRF1gQO4oxFSAU0WR/z08jMS6O+6ZuTB3eH1+dB2ahQeJvrpXUlGDMZsPTgSwa8S4P7hWEKwDYRJMbM8V5IMIm9c+XXEgKYJeYm+Bh7++cy26q4VcjI5YQqhvmN/mzCra+387y+G7RhGLXuUzD9wEcdpoUYJcSyu6/QXt7m20ByhtGy02BbZJ+bBSmGRgzc2/DiSsS2Oz4Ue7dmNx5fbegNWGPMkRDKm40iQJI4wTSjHBGDPOpzOq32DlDVQ7K6jkoJdpZOLEhjOndIgOPcyzIgNTI5ku44lizuKm9jc0vRO1DgIAAA==

ជាទូទៅពេលមានផ្ទៃពោះក្រុមគ្រូពេទ្យតែងតែធ្វើការហាមប្រាមមិនឲ្យមានការប្រើប្រាស់ថ្នាំ ដោយគ្មានវេជ្ជបញ្ជារនោះឡើយ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ ក៏ប៉ុន្តែអាការៈរោគមួយចំនួនរបស់ស្ត្រីមានផ្ទៃពោះ អាចព្យាបាលបាន ដោយប្រើប្រាស់ឱថស ឬបន្លែនៅក្នុងផ្ទះបាយ។

ប្រេងអូលីវព្យាបាលបបូរមាត់ស្ងួត

នៅពេលបបូរមាត់ស្ងួត ស្ត្រីមានផ្ទៃពោះពុំចាំប្រើប្រាស់ផលិតផលគីមីនោះទេ គ្រាន់តែយកប្រេងអូលីវលាបនៅលើបបូរមាត់ ឲ្យបាន២ទៅ៣ដងក្នុងមួយថ្ងៃ។ ធ្វើបែបនេះ២ទៅ៣ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាបបូរមាត់ នឹងទន់ ហើយមានសំណើមឡើងវិញ។

ខ្ញីកម្ចាត់អាការក្អួតចអង្អោរ

អ្នកអាចហាន់ខ្ញីមួយចំណិតយកទៅដាក់ក្នុងទឹកក្តៅមួយកែវ ហើយរងចាំឲ្យវាត្រជាក់បន្តិច សឹមទទួទាន។ ការទទួលទានទឹកខ្ញីក្តៅឌណ្ឌៗបន្តិចម្តងៗ អាចជួយបំបាត់ភាពមិនស្រួលនៅក្នុងក្រពះ ជាពិសេសអ្នកម្តាយកំពុងតែពពោះតែម្តង។

ប្រទាលកន្ទុកក្រពើបំបាត់បញ្ហារលាក

ប្រសិនបើស្បែក របស់អ្នកត្រូវរលាកជាមួយនឹងរបស់ក្តៅ សូមកាត់យកសាច់ប្រទាលកន្ទុយក្រពើ លាបនៅត្រង់តំបន់នោះភ្លាម។ ដោយសារតែភាពត្រជាក់នៃប្រទាលកន្ទុយក្រពើ អាចធ្វើឲ្យកាត់បន្ថយភាពឈឺចាប់ ហើយប្រឆាំងនឹងការឆ្លងមរោគផ្សេងៗថែមទៀត។

តែខ្មៅកាត់បន្ថយក្លិនស្អុយនៃជើង

អ្នកអាចយកតែខ្មៅទៅឆុងជាមួយទឹកក្តៅ ហើយនៅពេលសីតុណ្ហភាពចុះត្រជាក់បន្តិចត្រូវត្រាំជើងប្រហែលជា ៣០នាទី។ ធ្វើបែបនេះជាប់គ្នារយៈពេលមួយសប្តាហ៍ វានឹងជួយសម្លាប់បាក់តតេរី និងបង្រួមរន្ធញើសនៅតំបន់ជើងផងដែរ។ ម្យ៉ាងទៀត អ្នកអាចត្រាំជើងដោយប្រើទឹកខ្មេះ១ភាគ និងទឹក២ភាគ រៀងរាល់យប់ក៏អាចកាត់បន្ថយក្លិនអាក្រក់ផងដែរ។

ផ្លែ Cherries ជួយឲ្យអ្នកម្តាយគេងលក់ស្រួល

ការទទួលទានផ្លែឈើមួយប្រភេទនេះប្រហែលមួយក្តាប់តូចមុនពេលចូលគេង នឹងជួយឲ្យអ្នកគេងលក់ស្រួលទល់ភ្លឺ។ ដោយសារតែផ្លែ Cherries សម្បូរទៅដោយសារធាតុ Melatonin ដែលជាអ័រម៉ូនជួយសម្រួលដល់ដំណេក។

ផ្លែ strawberries ជួយឲ្យធ្មេញសស្អាត

សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានធ្មេញស្រអាប់ មិនហ៊ានប្រើផលិតផលដែលមានលក់នៅលើទីផ្សារផ្សេងៗ អាចសាកល្បងប្រើផ្លែ strawberries បាន។ អ្នកអាចបុកផ្លែ strawberries ពីរបីផ្លែ លាយជាមួយនឹងម្សៅសូដាមួយចិប និងទឹកបន្តិច។ បន្ទាប់មកលាបល្បាយនេះនៅលើច្រាស់ដុសធ្មេញ ហើយដុសរយៈពេល ២ទៅ៣នាទី ក្នុងមួយខែយ៉ាងហោចណាស់ ៤ដង។ ធ្មេញរបស់អ្នកនឹងមានសភាពសស្អាតជាងមុន ដោយសារតែវាមានផ្ទុកអាស៊ីត malic អាចជួយកម្ចាត់ស្នាមប្រលាក់នៅជាប់នឹងជើងធ្មេញបាន។ ទោះជាយ៉ាងណា កុំធ្វើញឹកញាប់ខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអញ្ចាញ និងធ្មេញរបស់អ្នកសឹករិចរិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here