សម្រាលកូនហើយកុំគិតថាអ្វីៗត្រូវបញ្ចប់ នៅមានរឿងមួយចំនួនទៀតដែលអ្នកម្តាយត្រូវឆ្លងកាត់

0
1

អ្នកម្តាយជាច្រើនប្រហែលជាយល់ថា អ្វីៗនឹងត្រូវបានបញ្ចប់ក្រោយពេលសម្រាលកូនហើយ ប៉ុន្តែការផ្លាស់ប្តូរអ័រម៉ូនពិតប្រាដកនៅតែបន្តកើតមានក្នុងរយៈពេល ៤ទៅ៦សប្តាហ៍ទៀត ក្រោយពេលសម្រាល។ ក្នុងដំណាក់កាលនេះផងដែរ មានរោគសញ្ញាមិនធម្មតាផ្សេងទៀតនឹងនៅតែកើតមានដូចជា៖

ឈឺពោះ៖ បន្ទាប់ពីស្រាលកូន ស្បូននឹងចាប់ផ្តើមរួម ដែលធ្វើឲ្យអ្នកម្តាយមានអាការៈឈឺចាប់ ឬឈឺពោះ។ ជាពិសេសពេលបំបៅដោះកូន នឹងជំរុញឲ្យមានការរំញោចដល់ការកន្ត្រាក់នៃស្បូន។ ដូច្នេះពេលទារកបៅដោះកូន អ្នកម្តាយជាច្រើនតែងឈឺស្បូន។

ហូរឈាមតាមទ្វារមាស៖ ក្រោយពេលសម្រាលរយៈពេល ៣ថ្ងៃដំបូង អ្នកម្តាយនឹងមានការហូរឈាមពណ៌ក្រហមថ្លាតាមទ្វារមាស។ រយៈពេល៤ទៅ៧បន្ទាប់ វានឹងប្រែក្លាយទៅជាពណ៌ក្រហម ហើយកាន់តែក្រហមច្បាស់ក្នុងរយៈពេល ២ទៅ៣សប្តាហ៍ទៀត។

នោមញឹក៖ ២ទៅ៥ថ្ងៃក្រោយពេលសម្រាល អ្នកម្តាយនឹងមានការនោមញឹក ហើយវានៅតែបន្តរហូតដល់១ខែ ឬ២ខែ។ ដោយសារតែស្បូននៅតែមានទំហំធំ សង្កត់លើប្លោកនោម បណ្តោលឲ្យនោមញឹក រហូតដល់ស្បូនរួមតូចវិញទើបការនោមត្រលប់មកធម្មតា។

ស្រកទម្ងន់៖ បន្ទាប់ពី២សប្តាហ៍ដំបូង ទម្ងន់របស់អ្នកម្តាយនឹងមានការធ្លាក់ចុះប្រហែល ៧គីឡូក្រាម បន្ទាប់មកនឹងស្រកប្រហែលជា ៣គីឡូក្រោមទៀតក្នុងរយៈពេល ១ខែ។

ទល់លាមក៖ រយៈពេល ១ទៅ២ខែដំបូងបន្ទាប់ពីសម្រាល អ្នកម្តាយនៅតែជួបប្រទេះបញ្ហាទល់លាមក។ ហេតុនេះអ្នកម្តាយគួរតែទទួលទានបន្លែផ្លែឈើ និងទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។

ធ្លាក់ទឹកចិត្ត៖ អំឡុងពេល ២ទៅ៣ថ្ងៃដំបូងក្រោយពេលសម្រាល អ្នកម្តាយខ្លះអាចមានជំងឺធ្លាក់ទឹកចិត្ត ដែលកើតឡើងដោយសារតែភាពតានតឹង ការថប់បារម្ភ គេងមិនលក់ ខ្លាចប្តីមិនសូវស្រឡាញ់ នៅពេលរាងកាយផ្លាស់ប្តូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here