ដើមហេតុទាំងនេះហើយ ដែលធ្វើឲ្យអ្នកម្តាយស្ទះទឹកដោះ

0
1
A beautiful young mother nurses her 2 week old baby while relaxing on the couch at home.

បញ្ហស្ទះទឹកដោះ ត្រូវបានគេរកឃើញក្នុងរយៈពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីកំណើត ជាពិសេសវាកើតឡើងចំពោះអ្នកម្តាយថ្មោងថ្មីតែម្តង។ ការស្ទះទឹកដោះ នឹងធ្វើឲ្យសុដន់ឡើងតឹងណែន រឹង ហើម ក្រហម មានការឈឺចាប់ក្នុងដើមទ្រូង។

A beautiful young mother nurses her 2 week old baby while relaxing on the couch at home.

តើមូលហេតុអ្វីដែលបណ្តោលឲ្យអ្នកម្តាយស្ទះទឹកដោះ?

១.ជាធម្មតារាងកាយរបស់អ្នកម្តាយនឹងធ្វើការផលិតទឹកដោះកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទារក ប៉ុន្តែបើកូនបៅតិច ទឹកដោះអាចនៅសល់ ហើយការផលិតថ្មីនៅតែបន្ត ដែលធ្វើឲ្យទឹកដោះចាល់ក្នុងសុដន់។

២.ការអូសបន្លាយពេលយូរពេកក្នុងការបំបៅកូន វានឹងធ្វើឲ្យទឹកដោះកើនឡើងច្រើននៅក្នុងសុដន់។

៣.ពាក់អាវទ្រនាប់តូចចង្អៀតខ្លាំងពេក ដែលនាំឲ្យដាក់សម្ពាធលើបំពង់ទឹកដោះ ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ថាសុដន់តឹងណែនរហូត។

៤.ការបំបៅកូន ក្នុងទីតាំងខុសវាបណ្តោលឲ្យទឹកដោះហូរមិនល្អ ឬហូរមិនទាន់ពេលវេលា រហូតមានរោគសញ្ញាស្ទះកើតឡើង។

ទាំងអស់នេះ គឺជាដើមហេតុដែលធ្វើឲ្យទឹកដោះនៅក្នុងសុដន់មានការកកស្ទះ ហើយប្រសិនបើអ្នកម្តាយមិនប្រញាប់រកវិធីដោះស្រាយទេ វានឹងបង្កឲ្យមានការរលាក និងឈឺចាប់កាន់តែខ្លាំង។

ដើម្បីកាត់បន្ថយការកកស្ទះទឹកដោះ អ្នកម្តាយគួរតែព្យាយាមបំបៅដោះកូនរៀងរាល់ ២០នាទីម្តង ហើយរយៈពេល៥នាទីត្រូវឆ្លាស់សុដន់ម្ខាងទៀត។ ក្នុងករណីដែលទារកមិនឃ្លាន ឬបៅតិច អ្នកត្រូវបូមចេញ ដើម្បីឲ្យកុំវាឡើងតឹងណែនខ្លាំងពេក។ ម្យ៉ាងវិញទៀត អ្នកម្តាយគួរតែជ្រើសរើសអាវទ្រនាប់ ឲ្យសមល្មមនឹងទំហំសុដន់ ដើម្បីកុំឲ្យមានការឈឺចាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here