ឈឺខ្នងរ៉ាំរ៉ៃក្រោយពេលសម្រាល បើមិនប្រញាប់ព្យាបាលប្រយ័ត្នខ្វិន

0
1

ការឈឺខ្នងរ៉ាំរ៉ៃ ក្រោយពេលសម្រាលកើតឡើងដោយសារតែ ការផ្លាស់ប្តូររូបរាង្គ រួមទាំងអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ ដែលប៉ះពាល់ដល់ចលនារបស់សន្លាក់។ នៅពេលដើរ អ្នកម្តាយនឹងលឺសម្លេងជង្គង់ ហើយជារឿយៗមានការឈឺចាប់សន្លាក់នៅខាងក្រោយ និងដាច់រហែកសន្លាក់ឆ្អឹងត្រគាក បណ្តោលឲ្យរ៉ាំរ៉ៃដល់ដំណាក់កាលក្រោយពេលសម្រាល។

ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យអ្នកម្តាយឈឺខ្នងរ៉ាំរ៉ៃក្រោយពេលសម្រាល៖

១.ដោយសារតែទម្ងន់មានការកើនឡើងក្នុងពេលមានផ្ទៃពោះ ធ្វើឲ្យអតុល្យភាពដល់រចនាសម្ព័ន្ធសាច់ដុំ និងសន្លាក់ រហូតដល់ក្រោយពេលសម្រាល។

២.ឥរិយាបថបំបៅដោះកូន មិនបានត្រឹមត្រូវ អាចបណ្តោលឲ្យមានភាពតានតឹងសាច់ដុំ រហូតដល់វាឈឺចាប់ឆ្អឹងខ្នងកើតឡើង។

៣.មិនបានផ្តោតអារម្មណ៍ទៅលើការធ្វើលំហាត់ប្រាណ ឬធ្វើលំហាត់ប្រាណសាច់ដុំពោះឲ្យរឹងមាំឡើងវិញ រហូតមានការកន្ត្រាក់សាច់ដុំរ៉ាំរ៉ៃ ធ្វើឲ្យវាប្រែក្លាយទៅជាឈឺចាប់។

ក្នុងករណីដែលអ្នកមិនបានព្យាបាលរយៈពេលជាង ៣ខែ រោគសញ្ញាអាចកើតមានកាន់តែខ្លាំងឡើងៗ រហូតក្លាយទៅជាបញ្ហារ៉ាំរ៉ៃ និងអាចបណ្តោលឲ្យមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺសរសៃប្រសាទ កំណត់ឈាម សន្លាក់ខូចទ្រង់ទ្រាយ សាច់ដុំខ្សោយ ដល់ចំណុចចុងក្រោយ គឺពិការភាព។

យកល្អប្រសិនបើមានការឈឺចាប់ឆ្អឹងខ្នង ក្រោយពេលសម្រាលកូនហើយ សូមកុំបណ្តែតបណ្តោយយូរឲ្យលើស៣ខែឲ្យសោះ គឺត្រូវប្រញាប់ទៅរកពេទ្យជំនាញព្យាបាលជាបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here