សក់ជ្រុះទាំងដៃៗក្រោពេលសម្រាល គួរញ៉ាំអាហារទាំងនេះ

0
1

អ្នកម្តាយជាច្រើនតែងជួបប្រទេះបញ្ហាជ្រុះសក់ បន្ទាប់ពីសម្រាលកូនហើយ ៣ទៅ៤ខែ។ នេះបណ្តោលមកពី ការផ្លាស់ប្តូរកម្រិតអ័រម៉ូន គួបផ្សំជាមួយនឹងរាងកាយត្រូវការវីតាមីន និងសារធាតុរ៉ែ ក្នុងការផលិតទឹកដោះទៀតនោះ វាធ្វើឲ្យសក់មានបញ្ហាជ្រុះកើតឡើង។ ដូច្នេះ ដើម្បីកាត់បន្ថយ ក៏ដូជាការពារកុំឲ្យមានបញ្ហាសក់ជ្រុះ អ្នកម្តាយគួរតែព្យាយាមទទួលទានអាហារទាំងនេះបន្ថែម។

១.ទទួលទានទឹកដោះគោ យ៉ាងហោចណាស់ ២កែវក្នុងមួយថ្ងៃ ហើយវាកាន់តែប្រសើរប្រសិនបើអ្នកទទួលទានទឹកដោះគោលាយផ្លែគីវី(kiwi) ឬអាល់ម៉ុន(almond)។

២.ទទួលទានគ្រាប់ល្ងពណ៌សមួយក្តាប់ដៃ នៅពេលព្រឹក វាអាចជួយបំប៉នសក់ និងប្រឆាំងការបាត់បង់សក់។ ដោយសារតែគ្រាប់ល្ងពណ៌ស មានជាតិកាល់ស្យូម និងម៉ាញ៉េស្យូមច្រើន ដែលរាងកាយត្រូវការ។

៣.ទទួលទានទឹកដូង ព្រោះវាអាចជួយបំប៉នសក់ ដោយសារតែជាតិកាល់ស្យូម និងជាតិខនិជ។ ប៉ុន្តែអ្នកគួរតែចាប់ផ្តើមទទួលទានបន្ទាប់ពីសម្រាលកូនបាន ៤០ថ្ងៃ ព្រោះទឹកដូងនឹងជួយធ្វើឲ្យរាងកាយមានភាពត្រជាក់។

ទាំងអស់នេះ គឺជាវិធីមួយចំនួនដែលអាចជួយកាត់បន្ថយ ក៏ដូចជាការពារកុំឲ្យស្ត្រីដែលទើបនឹងសម្រាលកូនហើយ មានបញ្ហាជ្រុះសក់ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here