ឈប់គេងពិបាកចិត្តទៀតទៅ! ប្រើតិចនិចទាំងនេះអាចកាត់បន្ថយស្នាមបែកសង្វារពេលមានផ្ទៃពោះបាន

0
1

បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែជួបប្រទេះ គឺស្នាមបែកសង្វារ។ វាកើតឡើងនៅត្រីមាសចុងក្រោយគឺចន្លោះសប្តាហ៍ទី ២៨ទៅ៣៦ ហើយតំបន់ដែលងាយទទួលរងផលប៉ះពាល់ជាងគេ​ គឺក្បាលពោះ ដើមដៃ សុដន់ ភ្លៅ និងត្រគាក…។ ស្នាមបែកសង្វារ កើតឡើងដោយសារតែពោះរីកកាន់តែធំ ធ្វើឲ្យស្បែកលាតសន្ធឹងខ្លាំងពេក ឬស្រទាប់នៃស្បែកមានបរិមាណជាតិខ្លាញ់ច្រើនពេក។ រីឯការឡើងចុះ នៃទម្ងន់ឆាប់រហ័សពេក ក៏ជាដើមហេតុធ្វើឲ្យស្នាមសង្វារ កើតមានផងដែរ។

ទោះជាយ៉ាងណាស្នាមបែកសង្វារ អាចកាត់បន្ថយបានដោយប្រើតិចនិចទាំងនេះ៖

១.លាបក្រែមបំប៉ន ដែលផ្តល់សំណើមដល់ស្បែក ឬវីតាមីន E ជាប្រចាំ ដើម្បីបន្ថែមសំណើម និងបង្កើនការបត់បែននៃស្បែក នៅពេលស្បែកលាតសន្ធឹង វានឹងជួយកាត់បន្ថយការដាច់រលាត់នៃស្រទាប់ស្បែក។

២.បរិភោគអាហារដែលមានជីវជាតិ និងអាហារដែលបំប៉នដល់ស្បែក។

៣.ងូតទឹកក្នុងសីតុណ្ហភាពធម្មតា ហើយជៀសវាងការងូតទឹកក្តៅ ព្រោះវានឹងធ្វើឲ្យស្បែកស្ងួត ឬខូចយ៉ាងងាយ។

៤.ព្យាយាមកុំអេស ប្រសិនបើមានអាការៈរមាស់ ព្រោះវានឹងធ្វើឲ្យឈឺចាប់ មានស្នាមឆ្នូតៗថែមទៀត។ នៅពេលដែលរមាស់ អ្នកត្រូវប្រើក្រណាត់ជ្រើលក់ទឹកក្តៅឧណ្ឌៗមកជូត និងបំពោតពីលើកន្លែងរមាស់។ ម្យ៉ាងទៀត អ្នកអាចប្រើក្រែមផ្តល់សំណើមដល់ស្បែក វានឹងជួយបំបាត់អាការៈការរមាស់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here