ពេលកូនចាប់ផ្តើមមកនៅក្នុងផ្ទៃពីខែទី១ ដល់ខែទី៩ តើអ្នកម្តាយមានការប្រែប្រួលអ្វីខ្លះ?

0
1

នៅពេលចាប់ផ្តើមានផ្ទៃពោះ ទាំងរូបរាងកាយ អារម្មណ៍របស់អ្នកអ្នកម្តាយនឹងមានការប្រែប្រួល ដោយសារតែការកើនឡើងនៃកម្រិតអ័រម៉ូន។ ប៉ុន្តែការផ្លាស់ប្តូររបស់អ្នកម្តាយគ្រប់រូប ប្រហែលជាមិនដូចគ្នាទាំងស្រុងនោះទេ អ្នកខ្លះអាចមានការប្រែប្រួលតិច ឬក៏ច្រើនអាស្រ័យទៅលើការរស់នៅប្រចាំថ្ងៃ។

តើក្នុងរយៈពេល៩ខែ ដែលកូនចាប់ផ្តើមចូលមកនៅក្នុងផ្ទៃ រាងកាយរបស់អ្នក​ម្តាយផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ?

ខែទី១៖ ការមករដូវត្រូវបានបាត់ ហើយអ្នកអាចពិនិត្យមើលការមានផ្ទៃពោះ ដោយធ្វើតេស្តទឹកនោម ឬជាមួយវេជ្ជបណ្ឌិត បន្ទាប់ពីការខកខានការមករដូវរយៈពេល២សប្តាហ៍។

ខែទី២៖ អ្នកម្តាយចាប់ផ្តើមមានអារម្មណ៍វិលមុខ ក្អួត ហត់នឿយ បត់ជើងញឹកញាប់ តឹងៗសុដន់ ឈឺចាប់ ឆាប់ខឹងដោយគ្មានមូលហេតុ។

ខែទី៣៖ អាការៈចាញ់របស់អ្នកម្តាយត្រូវបានកាត់បន្ថយ ប៉ុន្តែវាអាចបន្ថែមមួយករណីទៀត គឺការទល់លាមក ដោយសារតែចលនាពោះវៀនមានការថយចុះ។ ចន្លោះពេលនេះ អ្នកម្តាយគួរតែញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន។

ខែទី៤៖ ក្បាលពោះចាប់ផ្តើមរីកកាន់តែធំ ហើយអ្នកម្តាយមានអារម្មណ៍ឃ្លានញឹកញាប់។

ខែទី៥៖ សុដន់រីកធំ ហើយប្រហែលជាមានទឹកដោះហូរចេញមកខ្លះ។ លើសពីនេះអ្នកម្តាយអាចមានទឹករំអិលហូរតាមទ្វារមាស ឈឺខ្នង ឬហូរឈាមតាមជើងធ្មេញ។

ខែទី៦៖ អំឡុងពេលនេះ ពោះរបស់អ្នកម្តាយនឹងកាន់តែធំ ហើយទម្ងន់កើនឡើងយ៉ាងរហ័ស។

ខែទី៧៖ អ្នកម្តាយចាប់ផ្តើមមានអារម្មណ៍ក្តៅក្រហាយក្នុងដើមទ្រូង បន្ទាប់ពីញ៉ាំអាហារឆ្អែត និងជួបប្រទេះបញ្ហារមួលក្រពើ។

ខែទី៨៖ ពេលខ្លះអ្នកម្តាយមានអារម្មណ៍ពិបាកដកដង្ហើម ដោយសារតែទារកធំរហូតដាក់សម្ពាធសរីរាង្គខាងក្នុង និងនោមទាស់ញឹកញាប់។

ខែទី៩៖ ខែចុងក្រោយអ្នកម្តាយនឹងមានអារម្មណ៍ថា ធ្ងន់នៅផ្នែកខាងក្រោមនៃពោះ អាចមានអាការៈឈឺពោះ រមាស់ តឹងណែនលើស្បែកតំបន់ក្បាលពោះ ហើមដៃ ចង់គេង អស់កម្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here