ជាធម្មតានៅពេលដែលយើងឈឺ ច្បាស់ជាគិតដល់រឿងលេបថ្នាំមុនគេ ប៉ុន្តែនៅពេលដែលមានផ្ទៃពោះត្រូវគិតឲ្យបានច្បាស់លាស់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត។ ជាពិសេសក្នុងរយៈពេល ៣ខែដំបូង វាអាចប៉ះពាល់ដល់ខួរក្បាល ឬសរីរាង្គផ្សេងៗរបស់ទារក។
បើទោះបីជាជំងឺផ្តាសាយអាចបង្កផលវិបាកដល់ទារកមិនទាន់កើតក្តី តែវាមិនពិបាកក្នុងការការពារនោះទេ ប្រសិនបើស្ត្រីមានផ្ទៃពោះព្យាយាមអនុវត្តតាមដំបូលន្មានទាំងនោះ។
១.ជៀសវាងទៅក្បែរមនុស្សដែលឈឺ ឬមានជំងឺផ្តាសាយ។
២.ព្យាយាមបរិភោគអាហារក្តៅៗ តែមិនក្តៅពេកឬមិនត្រជាក់ពេក។
៣.ពាក់ម៉ាស់ជានិច្ចនៅពេលត្រូវទៅជិតនរណាម្នាក់ដែលមានជំងឺផ្តាសាយ។
៤.លាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ។
៥.ស្ថិតនៅតំបន់ដែលមានខ្យល់អាកាសចេញចូលបានល្អ ហើយមិនគួរនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បិតជិតឡើយ។
៦.ព្យាយាមទទួលទានទឹកឲ្យបានច្រើន។
៧.ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ពេលមានគំរោងមានផ្ទៃពោះ។
ក្នុងករណីដែលអ្នកឆ្លងជំងឺផ្តាសាយស្រាលៗ ត្រូវព្យាយាមទទួលទានអាហារក្តៅៗ រក្សារាងកាយឲ្យមានកម្តៅជានិច្ច និងទទួលទានតែខ្ញី ដើម្បីកាត់បន្ថយរោគសញ្ញា។ ប៉ុន្តែប្រសិបើជំងឺផ្តាសាយមានអាការៈធ្ងន់ធ្ងរ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕