អាយុ និងហានិភ័យនៃការមានផ្ទៃពោះ

0
1
SSUCv3H4sIAAAAAAAEAJ2Sy27kIBBF9yPNP7RYNyNeBjO/MsqiDEUPit1ENp0oivrfA34kJJrVbCzqlG/VLai3nz9OJzLAEh35fXqrUYnjON6WPEOO6VowO+8cfcxpjjBWWNl9zZAlQ74tuNQSO3KQ8VL+3eCuP/r82eLTkViTRVFShJwbttyGlR3ofv5v5XZ4OEaBC17d66e3gkLKaYzQ+iuUM2PNL856putXsI+SDx/9iJ8RpiXHCb+ruf5iy4p/yWGE6fWb8qsMBRcKDBWWO6p6Jqh1fKCKuTBY3Suw/rPwdrg3DzTjiLA90N6DCM2MEl1HB6WgFhJ0cEzSYDtv0WoZ3HB4IFYD6iCAepCeKscDtbJDao33XcesVNqs/behyONLxnlq9+E5ekxNDDcfU7Maz8nBWAWysf00Rxevl0aW8l+c2zUre5qmBlxTXsfc74/4soc15JJLYaSSvbSil0xKcuxuco/Rt16jrwqrkXVemXJBgyx3HoCCwJ4aZEGpjgduVJn5/g5K564rQwMAAA==

អ្នកដែលមានគំរោងចង់មានកូន ប្រហែលជាធ្លាប់លឺហើយថា នៅចន្លោះអាយុ ២០ឆ្នាំ និង៣០ឆ្នាំ គឺជាអាយុល្អបំផុតក្នុងការមានគភ៌ និងមានកូនដែលប្រកបដោយផាសុខភាព។

ប៉ុន្តែសព្វថ្ងៃនេះ មានស្ត្រីតិចណាស់ដែលស្ថិតនៅក្នុងក្រុមនេះ ហើយភាគច្រើនចាប់ផ្តើមយកកូននៅអាយុ ៣០ឆ្នាំឡើងទៅ។ អាយុកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ ដូចជាសម្ពាធឈាម លើសឈាម ទឹកនោមផ្អែម កូនកើតមិនគ្រប់ខែ រលូតកូន បញ្ហាទឹកភ្លោះ និងភាពមិនប្រក្រតីនៃក្រូម៉ូសូ។

SSUCv3H4sIAAAAAAAEAJ2Sy27kIBBF9yPNP7RYNyNeBjO/MsqiDEUPit1ENp0oivrfA34kJJrVbCzqlG/VLai3nz9OJzLAEh35fXqrUYnjON6WPEOO6VowO+8cfcxpjjBWWNl9zZAlQ74tuNQSO3KQ8VL+3eCuP/r82eLTkViTRVFShJwbttyGlR3ofv5v5XZ4OEaBC17d66e3gkLKaYzQ+iuUM2PNL856putXsI+SDx/9iJ8RpiXHCb+ruf5iy4p/yWGE6fWb8qsMBRcKDBWWO6p6Jqh1fKCKuTBY3Suw/rPwdrg3DzTjiLA90N6DCM2MEl1HB6WgFhJ0cEzSYDtv0WoZ3HB4IFYD6iCAepCeKscDtbJDao33XcesVNqs/behyONLxnlq9+E5ekxNDDcfU7Maz8nBWAWysf00Rxevl0aW8l+c2zUre5qmBlxTXsfc74/4soc15JJLYaSSvbSil0xKcuxuco/Rt16jrwqrkXVemXJBgyx3HoCCwJ4aZEGpjgduVJn5/g5K564rQwMAAA==

មានការប៉ាន់ប្រមាណថា ការយកកូននៅអាយុកាន់តែច្រើន អាចប្រឈមនឹងបញ្ហាមិនប្រក្រតីនៃក្រូម៉ូសូ កាន់តែខ្លាំង។

ការយកកូននៅអាយុ ២០ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១,៧៣៤នាក់។

ការយកកូននៅអាយុ ២៥ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១,២៥០នាក់។

ការយកកូននៅអាយុ ៣០ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ៩៦៥នាក់។

ការយកកូននៅអាយុ ៣៥ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ៣៨៦នាក់។

ការយកកូននៅអាយុ ៤០ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១០០នាក់។

ការយកកូននៅអាយុ ៤៥ឆ្នាំ មានហានិភ័យ ១ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ៣១នាក់។

ជារឿយៗ គ្រូពេទ្យតែងតែណែនាំឲ្យស្ត្រីមានផ្ទៃពោះ ដែលមានអាយុលើស ៣៥ឆ្នាំ ធ្វើការសម្រាលកូនដោយវះកាត់ ព្រោះវាត្រូវបានគេរកឃើញថា ស្ត្រីដែលយកកូននៅវ័យចាស់ពេក អាងត្រគាកមិនសូវរីកធំទេ។ កត្តាមួយនេះបានធ្វើឲ្យពិបាកក្នុងការផ្តល់កំណើតតាមធម្មជាតិ ឬមានផលប៉ះពាល់ច្រើន។ ដូច្នេះវាមិនមានសុវត្ថិភាពសម្រាប់ទាំងម្តាយ និងកូនទេ៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here