ការពពោះសម្រាលកូនគ្មានស្ត្រីរូបណាអាចជៀសផុតនោះទេ បើចង់ធ្វើជាម្តាយបង្កើតរបស់គេ។ ទន្ទឹមនឹងនេះផងដែរ ការសម្រាលកូនជាដំណាក់កាលដ៏លំបាក និងមានគ្រោះថ្នាក់ខ្លាំងបំផុត ដែលប្រុសៗមិនយល់ពីអារម្មណ៍មួយនេះឡើយ។ ក៏ប៉ុន្តែ ដើម្បីសម្រាលកូនដោយភាពងាយស្រួល និងគ្មានឧបសគ្គខ្លាំង ស្ត្រីត្រូវការលក្ខខណ្ឌ៥ចំណុច។
ការផ្តល់កម្លាំងចិត្តពីស្វាមី
នៅពេលសម្រាលកូនហេតុអ្វីបានជាក្រុមគ្រូពេទ្យតែងតែឲ្យស្វាមីចូលនៅជាមួយ? មូលហេតុ ដោយសារតែស្វាមីអាចផ្តល់នូវភាពកកក្តៅ និងជាកម្លាំងចិត្តដ៏វិសេសវិលាស ដែលជួយឲ្យជំរុញឲ្យភរិយាឆាប់ឆ្លងផុតដំណាក់កាលនេះ។
របបអាហារ
ស្ត្រីត្រូវការថាមពលជាចាំបាច់ ដើម្បីរុញច្រានកូនឲ្យឆាប់ចេញមកក្រៅ ហេតុនេះស្វាមីគួរតែស្វែងរកអាហារប៉ូវៗ ជាពិសេសនៅពេលស្បូនចាប់ផ្តើមបើក។ តែទោះជាយ៉ាងណា សូមជៀសវាងការប្រើប្រាស់ខ្លាញ់ និងពពួកអាហាររឹងៗ ព្រោះវានឹងបណ្តោលឲ្យមានបញ្ហាសុខភាព។
ងូតទឹកត្រជាក់ៗ
ការងូងទឹកត្រជាក់ៗ អំឡុងពេលឈឺពោះតិចៗ អាចជួយឲ្យស្ត្រីមានអារម្មណ៍ធូរស្រាលពីភាពតានតឹង។ ប៉ុន្តែអ្នកត្រូវចាំថា នៅពេលដែលទឹកភោះបែកពេលមិនទាន់ទៅដល់មន្ទីរពេទ្យ កុំឈរ ឬអង្គុយឲ្យសោះ ព្រោះវាអាចធ្វើឲ្យទឹកភ្លោះហូរចេញមកលឿន ដែលអាចនាំឲ្យមានបញ្ហាដល់ការបង្កើតកូន។
ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណបែបយូហ្គា ឬដើរឲ្យបានច្រើន មិនត្រឹមតែមិនប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ វាក៏អាចជួយសម្រួលឲ្យការសម្រាលកូនមានភាពងាយស្រួលផងដែរ។
បន្ថយការឈឺចាប់
នៅពេលឈឺពោះចង់សម្រាល ស្ត្រីច្បាស់ជាមានការឈឺចាប់ខ្លាំង រហូតមានអ្នកខ្លះស្រែកផ្អើលពេញបន្ទប់សម្រាលថែមទៀត។ ដូច្នេះវិធីដែលអាចកាត់បន្ថយការឈឺចាប់នេះ គឺដកដង្ហើមឲ្យបានជ្រៅៗ ឲ្យស្វាមីម៉ាស្សាតិចៗ ឬឱបស្វាមីដើម្បីរំសាយអារម្មណ៍ឈឺចាប់៕