ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីអាចនឹងមានការផ្លាស់ប្តូរច្រើនយ៉ាង មិនថាតែរូបរាងខាងក្រៅ ឬឥរិយាបតរស់នៅប្រចាំថ្ងៃនោះទេ។ ការគេង ក៏ជាទង្វើមួយដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងផងដែរ ព្រោះពេលនេះ ពោះរបស់អ្នកកាន់តែរីកធំទៅៗ ការដកដង្ហើមចេញចូលបានខ្លី មានការនោមញឹក ហើយឈឺខ្នងថែមទៀត។
ប៉ុន្តែ ប្រសិនបើអ្នកធ្វើតាមអនុសាសន៍របស់អ្នកជំនាញ ដូចខាងក្រោមនេះ គឺអាចដោះស្រាយបាន៖
- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គេងផ្អៀងទៅខាងឆ្វេង ព្រោះវាជាទីតាំងដែលល្អបំផុត។
- ហាមគេងផ្កាប់មុខ ឬផ្ងារពោះឡើងឲ្យសោះ។
- ត្រូវទិញខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ មកប្រើប្រាស់។
- មុនពេលចូលគេងចំនួន ២ម៉ោង ហាមទទួលទានទឹក។
- ស្ត្រីមានផ្ទៃពោះគ្រប់រូប ត្រូវព្យាយាមគេងចំហៀងក្នុងមួយត្រីមាសដំបូង។
- ត្រូវដោះសម្លៀកបំពាក់ចេញក្នុងពេលគេង ឬស្លៀកឈុតដែលរលុងៗ។
- ហាមគិតរឿងសៅហ្មង ដែលនាំឲ្យអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ចំណុចសំខាន់ៗទាំងប៉ុន្មានដែលបានបង្ហាញខាងលើនេះ សូមស្ត្រីមានផ្ទៃពោះគ្រប់រូបអនុវត្តតាម ដើម្បីមានសុខភាពល្អទាំងម្តាយ និងកូន៕